អង់គ្លេស៖ បង្កងសមុទ្រខៀវ ឬ Blue Lobster ដ៏កម្រមួយ ត្រូវបានគេនេសាទបានកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ ចេញពីឆ្នេរសមុទ្រ Northumberland ចក្រភពអង់គ្លេស ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម។

បង្កងសមុទ្រខៀវដ៏កម្រដែលនេសាទបាន

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន CGTN បង្កងសមុទ្រខៀវដ៏កម្រនេះ ត្រូវបានចាប់បានដោយអ្នកនេសាទ លោក Tony McLean អាយុ ៣៨ឆ្នាំ ដែលលោកក៏ត្រូវបានគេស្គាល់ដែរថា ជាម្ចាស់ហាងសមុទ្រ Collingwood Seafood ក្នុងទីក្រុង North Shields ផងដែរ។

ចំពោះការនេសាទបានបង្កងសមុទ្រខៀវនេះ វាត្រូវបានគេចាត់ទុកថា ជារឿងកម្របំផុតដែលអាចមាន១ ក្នុងចំណោម២លានក្បាល។

បង្កងសមុទ្រខៀវដ៏កម្រដែលនេសាទបាន

ថ្លែងប្រាប់អ្នកកាសែត លោក McLean បាននិយាយថា លោករួមនឹងក្រុមនេសាទ ស្ទើរតែមិនជឿសោះថា អាចចាប់វាបានបែបនេះនោះទេ។ ហើយវាក៏ជារឿងដ៏ភ្ញាក់ផ្អើលមួយផងដែរ និងមានមនុស្សជាច្រើន បាននាំគ្នាមកមើលនិងថតរូបជាមួយនឹងវាទៀតផង។

ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ដែរថា បង្កងសមុទ្រខៀវដ៏កម្រមួយនេះ លោកនឹងពុំលក់វា ហើយក៏ពុំយកវាទៅចំអិនជាអាហារនោះឡើយ។ ព្រោះថាលោកក៏នឹងមានគម្រោងដាក់ឈ្មោះឲ្យវា ហើយនឹងយកទៅឲ្យខាងមជ្ឈមណ្ឌល Blue Reef Center ក្នុងទីក្រុង Tynemouth ចក្រភអង់គ្លេស ដើម្បីទុកចិញ្ចឹម ក៏ដូចជាការទុកតាំងបង្ហាញ ឲ្យសាធារណៈជនបានឃើញ និងបានថតរូបជាមួយវាផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

បង្កងសមុទ្រខៀវដ៏កម្រដែលនេសាទបាន
បង្កងសមុទ្រខៀវដ៏កម្រដែលនេសាទបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]