សិង្ហបុរី៖ អ្នកណាមិនស្គាល់ «Queen Instagram» Jamie Chua មានន័យថា ម្ចាស់ក្សត្រី អ៊ីនស្តារក្រាម ដែលនាង ត្រូវបានគេដាក់ឈ្មោះឲ្យ ក្រោយល្បីល្បាញនៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម មួយរយៈចុងក្រោយនេះ។ ប៉ុន្តែតាមការពិតទៅ ក៏មានមនុស្សភាគច្រើន បានស្គាល់នាង រូចមកហើយ ថាជាអ្នកមានទ្រព្យសម្បត្តិម្នាក់ នៅក្នុងសិង្ហបុរី។

ក្នុងនោះដែរ ជីវិតរបស់នាង ក៏ត្រូវបានមនុស្សជាច្រើនមានការច្រណែន និងចង់បានជីវិតសម្បូរបែបដូចជានាងខ្លាំងណាស់។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀត នាង បានផ្តល់បទសម្ភាសន៍ ទៅកាន់អ្នកកាសែតថា «ជីវិតរបស់នាង មិនចាំបាច់ទៅធ្វើការនោះទេ ក៏មានលុយចាយហើយ ហើយជាពិសេស នាងតែងតែចាយលុយមិនចេះគិត ឬខ្វល់ច្រើននោះទេ»។

ជារៀងរាល់ថ្ងៃ សេដ្ឋីវ័យ៤៦ឆ្នាំរូបនេះ បានជួលមនុស្ស២នាក់ ក្នុងការថតរូបឲ្យ និង អ្នក Edit រូបឲ្យនាង មុនពេលបង្ហោះចូលក្នុងបណ្តាញសង្គម ដើម្បីទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ ដែលអាចនិយាយបានថា ជារឿងមួយចម្លែក និងហួសចិត្ត គ្រាន់តែការថតរូបសោះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីនាង Jamie Chu បានលែងលះជាមួយនឹងអតីតស្វាមី ដែលជាម្ចាស់ជំនួញដ៏ធំ កាលប៉ុន្មានឆ្នាំមុន នាងទទួលបានលុយប្រចាំខែទៅដល់ ៤៥ម៉ឺនដុល្លារ ក្នុងការមើលថែកូន និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលអតីតស្វាមីនាង ចែកឲ្យ។ ជាពិសេស បច្ចុប្បន្ន នាងក៏មានមុខជំនួញធំជាច្រើន ដូច្នេះវាមិនចម្លែកនោះទេ ដែលនាងនិយាយថា មិនបាច់ទៅធ្វើការ ក៏រស់ស្រួលនោះ៕ 

តោះទៅមើលជីវិតឯកជនរបស់ សេដ្ឋីរូបស្រស់នេះបន្តិច៖

Jamie Chua
Jamie Chua
Jamie Chua
បន្ទប់ដាក់សម្លៀកបំពាក់ ស្បែកជើង
បន្ទប់ដាក់សម្លៀកបំពាក់ ស្បែកជើង
បន្ទប់ដាក់សម្លៀកបំពាក់ ស្បែកជើង
Jamie Chua
Jamie Chua

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]