ចិន៖ នារីជនជាតិចិនម្នាក់បន្ទាសប្តីនាងថា មកពីគាត់ធ្វើម្ហូបឆ្ងាញ់ពេក ទើបធ្វើឱ្យនាងឡើងគីឡូខ្លាំងពេកដល់ថ្នាក់ចុងក្រោយត្រូវប្រេះឆ្អឹងខ្នង។

នារីជាប្រពន្ធសូមមិនបញ្ចេញឈ្មោះ មានអាយុ ២០ឆ្នាំជាង មកពីខេត្តហីឡុងជាំង ភាគឦសានប្រទេសចិន ថ្មីៗនេះបានចូលមន្ទីរពេទ្យ ព្រោះតែប្រេះឆ្អឹងខ្នង។ 

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានចិនបានឱ្យដឹងថា ស្រ្តីរូបនេះបាននិយាយថា ប្តីរបស់នាងគឺជាមូលហេតុដែលធ្វើឱ្យនាងមានរបួសបែបនេះ។

នារីជាប្រពន្ធត្រូវចូលមន្ទីរពេទ្យ ព្រោះតែប្រេះឆ្អឹងខ្នង

ដោយស្រ្តីរូបនេះបាននិយាយថា៖

«ប្តីរបស់ខ្ញុំចម្អិនអាហារឆ្ងាញ់ពេក ហើយគាត់ចម្អិនតែសាច់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។»

«កាលពីមុនខ្ញុំមានគីឡូត្រឹមតែជាង ៦០ ទៅ ៦៥គីឡូទេមុនពេលរៀបការ ប៉ុន្តែឥឡូវវិញ ខ្ញុំមានទម្ងន់ ដល់ទៅ ១០០គីឡូ..... ខ្ញុំឡើងជាង ៤០គីឡូក្នុងរយៈពេល ២ឆ្នាំនេះ។»

បន្ថែមពីនេះទៀត នាងក៏បាននិយាយថា វាពិតជាមានភាពលំបាកសម្រាប់នាងក្នុងការដើរ និងអង្គុយធ្វើការយូរ ព្រោះតែឡើងគីឡូនេះ។ 

នាងបានពន្យល់បន្ថែមទៀតថា៖

«ខ្ញុំត្រូវតែសម្រាករាល់ពេល ៣ ទៅ ៥ជំហានម្តង ហើយខ្នងរបស់ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់។» 

នារីជាប្រពន្ធត្រូវចូលមន្ទីរពេទ្យ ព្រោះតែប្រេះឆ្អឹងខ្នង

ស្រ្តីរូបនេះបានអះអាងបន្ថែមទៀតថា រាល់ពេលដែលនាងព្យាយាមសម្រកទម្ងន់ ប្តីនាងតែងតែធ្វើឱ្យនាងបែកអារម្មណ៍ ដោយការចម្អិនអាហារឆ្ងាញ់ៗឱ្យនាង។

នាងបាននិយាយបន្ថែមទៀតថា៖

«ជារៀងរាល់ពេលដែលខ្ញុំប្រាប់ប្តីខ្ញុំថា ខ្ញុំគួរតែសម្រកទម្ងន់ គាត់បែរជាចម្អិនអាហារកាន់តែឆ្ងាញ់ឱ្យខ្ញុំទៅវិញ។»

យ៉ាងណាមិញ យើងពុំទាន់បានទទួលព័ត៌មានទាក់ទងទៅនឹងស្វាមីរបស់នាងនោះទេ ចំណែកគ្រូពេទ្យពិតជាបានបញ្ជាក់ថា ឆ្អឹងខ្នងរបស់នាងពិតជាប្រេះស្រាំពិតមែន៕

ទស្សនាវីដេអូខាងក្រោម៖

នារីជាប្រពន្ធត្រូវចូលមន្ទីរពេទ្យ ព្រោះតែប្រេះឆ្អឹងខ្នង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]