កូរ៉េខាងត្បូង ៖ កាលពីថ្ងៃម្សិលមិញនេះ តារាស្រីដ៏ល្បី Park Bom អតីតសមាជិកក្រុមចម្រៀង 2NE1 បានត្រលប់ចូលមក ក្នុងវិស័យ Kpop ជាថ្មីម្ដងទៀតហើយ ក្រោមការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកគាំទ្រជាច្រើន នៅទូទាំងពិភពលោក។

ជាការពិតណាស់ តារាស្រីរូបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ មានមោទនភាពយ៉ាងខ្លាំង លើរូបនាង បន្ទាប់ពីបទចម្រៀងថ្មី ដែលមានចំណងជើងថា Spring ទទួលបានការគាំទ្រ លើសពីការរំពឹងទុក។

ជាក់ស្ដែង បើគិតត្រឹមថ្ងៃទី ១៤ ខែមីនា វេលាម៉ោង ១ថ្ងៃត្រង់នេះ បទ Spring បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រភេទចម្រៀង Kpop ក្នុងតារាង iTunes ចំនួន ១១ ប្រទេស ដែលក្នុងនោះ រួមមានប្រទេស Chile ប្រទេស Turkey ប្រទេស Portugal ប្រទេស Vietnam ប្រទេស Singapore ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតជាច្រើន។

ភាពជោគជ័យទាំងនេះហើយ គឺជាអ្វីដែលក្រុមអ្នកគាំទ្រចង់បាន ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេ កាន់តែរីករាយបំផុតនោះគឺ ចង់ឃើញវត្តមានរបស់ Park Bom នៅក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Park Bom
រូបភាព Park Bom
រូបភាព Park Bom
រូបភាព Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]