អេស្ប៉ាញ៖ ក្រោយបរាជ័យ និងធ្លាក់ចេញពីពានរង្វាន់ UCL លោក Bruno Genesio គ្រូបង្វឹករបស់ក្លិប Lyon បានបញ្ជាក់ថា លោកមានការខកចិត្ត ប៉ុន្តែលោកមិនបានខឹងនឹងកូនក្រុមរបស់លោកឡើយ ផ្ទុយទៅវិញលោកនៅតែមានមោទនភាពចំពោះកីឡាករទាំងអស់ដដែល។

លោក Bruno Genesio

កីឡាករ Lionel Messi បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ និងជាផ្នែកមួយយ៉ាងសំខាន់ដែលជួយ Barcelona ទម្លាក់ Lyon បានសម្រេច។ លោក Genesio បាននិយាយពី Lionel Messi ក្រោយការប្រកួតថា៖ “ការប្រកួតនេះទាំងមូលអាស្រ័យលើគេ (Messi) នៅពេលដែលគេកំពុងឡើងទម្រង់លេង ហើយបាល់ជាប់ជើងនោះ គ្មានអ្វីដែលអាចបញ្ឈប់គេបានឡើយ។ Messi គឺជាកីឡាករល្អបំផុតមួយរូប ដូចគ្នាទៅនឹង Ronaldo កាលប៉ះ At. Madrid ដែរ ពួកគេជាកីឡាករដែលដឹកនាំក្រុមយកជ័យជម្នះ”។

គួរបញ្ជាក់ថា លោក Bruno Genesio កំពុងដឹកនាំក្រុម Lyon បានល្អគួរសមនៅ Ligue1 របស់បារាំង ដោយនៅសប្តាហ៍ទី ២៨នេះ Lyon ស្ថិតនៅចំណាត់ថ្នាក់លេខ៣ និងមានឱកាសអាចបង្ហាញខ្លួននៅ Champions League ម្តងទៀតនារដូវកាលក្រោយ៕

កីឡាករ Lionel Messi
កីឡាករ​ Cristiano Ronaldo និង Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]