រាជធានីភ្នំពេញ ៖ ពេលក​ំពុង​ជួប​ជុំមិត្តភក្តិផឹកស៊ី បុរស​ម្នាក់​បាន​សុំ​ចេញ​មក​មុន រួច​លួច​​​នាំ​ស្ត្រី​រកស៊ីផ្លូវភេទ​ម្នាក់​នៅ​ម្តុំ​វត្ត​ភ្នំ​ទៅ​ឡើងឋានសួគ៌​រួចរាល់​ ត្រូវ​​ស្ត្រី​​ម្នាក់​នោះ​លួច​យក​​​កាបូបលុយ​​​អស់​ជាង​៣០០ដុល្លារ ​និង​​កាត​គ្រី​ម៉ូតូ​មួយទៀត បន្ទាប់​មក​បុរស​​ជា​ម្ចាស់កាបូប​ និង​មិត្តភក្តិ​នាំគ្នា​តាមរក ស្រាប់តែ​ប្រទះឃើញ​ស្ត្រីរកស៊ីផ្លូវភេទ​ម្នាក់​ផ្សេងទៀត ក៏នឹកស្មានថា​ជា​បក្ខពួកផ្សំគំនិតគ្នា​ បានវាយទៅលើនាងចំនួន​​២ដៃ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង៣០​​នាទី​យប់​ថ្ងៃ​ទី​១៣​ ខែ​មី​នា​ ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​៥១​ នៅ​ចំណុច​រង្វង់​មូល​វត្ត​ភ្នំ​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ស្ត្រី​រកស៊ី​ផ្លូវ​​ភេទ​ម្នាក់​ដែលត្រូវ​គេ​វាយ​ខាងលើ​​​ឈ្មោះ​ស្រី លន អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ម្តុំ​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​បុរសជា​ម្ចាស់​កាបូប​​ខាងលើ​​ឈ្មោះ​ម៉េ​ង ឆាយ អាយុ​ប្រហែល​២៨​ទៅ​២៩​ឆ្នាំ​ បានអោយ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ គាត់​ជាមួយ​មិត្ត​ភក្តិ​បាន​អង្គុយ​ផឹកស៊ី​នៅ​ម្តុំ​ក្បែរ​កន្លែង​កើតហេតុ លុះ​ពេល​ស្រវឹងគាត់​ក៏​សុំ​មិត្ត​ភក្តិ​ចេញ​មក​មុន​ មិន​អោយ​មិត្ត​ភក្តិ​​ដឹង​ថា​គាត់​​លួច​មក​យក​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ទៅ​ឡើងឋានសួគ៌​នោះ​ទេ រហូត​បើក​ប្រតិបត្តិការ​ចប់​រួចរាល់​ ​ស្រាប់តែ​បាត់​កាបូប​លុយ​ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ជាង​៣០០ដុល្លារ ​និង​កាត​គ្រី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​ទៀត ។

ប្រភព​ដដែល​បាន​អះអាង​ថា​ ស្ត្រី​ម្នាក់​ដែល​គាត់​នាំ​​ទៅ​ឡើងឋានសួគ៌​នោះគឺ​ជា​អ្នក​លួច​កាបូបលុយ​របស់​គាត់ បន្ទាប់មក​គាត់​ក៏​ទៅ​ប្រាប់​មិត្ត​ភក្តិ​អោយ​ជួយ​ដើរ​រក លុះ​ពេល​​មក​ដល់​ចំណុចម្តុំ​​វត្ត​ភ្នំ​វិញ ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​​រកស៊ីផ្លូវ​ភេទ​ម្នាក់ផ្សេង​ទៀត​កំពុង​តែ​ឈរ​ ក៏​នឹក​ស្មាន​ថា​ជា​បក្ខ​ពួក​ផ្សំ​គំនិត​គ្នា​ ពេលនោះ​គាត់​ខឹង​ពេក​បាន​វាយ​ចំនួន​២​ដៃ​ចំ​មុខ​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះ ​បណ្តាល​អោយរ​ងរ​បួស​យ៉ាងដំណំ ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​បក្ខ​ពួករបស់​ស្ត្រីរកស៊ីផ្លូវ​ភេទ​នោះ​ចំនួន​​២​ទៅ​៣​នាក់​ទៀត​មានទាំង​​ស្រី​មានទាំង​​ប្រុស​បាន​មក​វាយ​ទៅ​លើ​​គាត់​ថែម​ទៀតបង្ក​ការ​ភ្ញាក់​​​ផ្អើលដល់​សមត្ថកិច្ច​ និ​ង​អ្នក​សារព័ត៌មាន​ជា​ច្រើន​តែ​ម្តង ។

បើ​តាម​សំដី​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​វិញ​បាន​និយាយ​ថា គាត់​​មិន​បាន​លួច​កាបូប​លុយ​ដូច​បុរសខាងលើ​ចោទ​ប្រកាន់​នោះ​ទេ​ គឺ​បុរស​ខាងលើ​បាន​យក​ស្រី​ផ្សេង​ទេ គាត់​មិន​ដែល​ស្គាល់ ​និងមិន​​បាន​ទៅ​ដេក​ជាមួយ​ទេ ខ្លួនឯង(បុរស​ខាងលើ​)​បែក​ថ្នាំ​ បែរជា​មក​រករឿង​ និ​ង​វាយ​គាត់​ទៅ​វិញ ។

ក្រោយ​ពេល​កើត​ ជន​រង​គ្រោះ​នឹកឃើញ​ថា ​កាបូប​លុយរបស់​​គាត់​បាន​បាត់​ទៅ​ហើយ ដាក់​ពាក្យបណ្តឹង​ក៏​មិន​មានបាន​ការ​អ្វី​នោះ​ដែរ ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]