ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា លោក Weir Sukollawat និងតារាស្រី កញ្ញា Bella Ranee គឺជាគូស្នេហ៍នឹងគ្នាយូរណាស់មកហើយ ហើយអ្នកគាំទ្រក៏ពេញចិត្ត ជាមួយគូស្នេហ៍មួយគូនេះផងដែរ។

នាពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រកាសពានរង្វាន់ប្រចាំឆ្នាំមួយ ដែលមានវត្តមានសិល្បៈករជើងចាស់ និងសិល្បៈវ័យក្មេង ជាច្រើនដួង បានអញ្ជើញទៅចូលរួម ដោយក្នុងនោះក៏បានឃើញ វត្តមានគូស្នេហ៍តារា លោក Weir និងកញ្ញា Bella ក៏បានធ្វើការទៅចូលរួមនៅក្នុងកម្មវិធីដ៏ពិសេសមួយនេះផងដែរ។

ជាមួយគ្នានោះដែរ អ្វីដែលសំខាន់នោះ តារាស្រី កញ្ញា Bella ក៏ទទួលបាននូវពានរង្វាន់តារាសម្ដែងស្រី ដែលមានប្រជាប្រិយភាពច្រើនបំផុតពីមហាជន ដោយធ្វើឲ្យមិត្តសិល្បៈជាច្រើនមានក្ដីរំភើបចិត្តជាខ្លាំង។ ហើយជាពិសេសជាងនេះទៀតនោះ សូម្បីតែតារាប្រុស លោក Weir ដែលជាមិត្តប្រុស ក៏បានសម្ដែងការរំភើបចិត្ត រហូតដល់ថ្នាក់លោតពេញទាំងក្នុងកម្មវិធី ដោយលែងខ្វល់ខ្មាសគេឯងថែមទៀតផង។

បន្ទាប់ពីបានឃើញនូវសកម្មភាព ដ៏គួរឲ្យស្រលាញ់របស់គូស្នេហ៍មួយគូនេះរួចមក មហាជន ក៏បាននាំគ្នាចូលរួមសម្ដែងការត្រេកអរ និងជាពិសេសសរសើរ ដល់ភាពផ្អែមល្ហែម ដែលគូស្នេហ៍មួយគូនេះ តែងតែមានចំពោះគ្នាទៅវិញទៅមកផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

Bella
Bella
Bella និងWeir
Bella និងWeir
Bella និងWeir
Weir
Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]