កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ អតីតសមាជិកក្រុម 2NE1 បានធ្វើកម្មវិធី Showcase មួយ សម្រាប់ Album ថ្មីរបស់នាង ដែលមានឈ្មោះថា “Spring”

យ៉ាងណាមិញ សម្រាប់ Showcase នេះដែរ នាង Park Bom ក៏ត្រូវបានអ្នកកាសែតចោទជាសំនួរ យ៉ាងចាក់ដោត គួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធជាមួយក្រុម 2NE1 ផងដែរ។

ក្នុងនោះដែរ មិនបង្អង់យូរ Park Bom បានឆ្លើយភ្លាមទៅកាន់អ្នកកាសែតវិញថា៖ “ឥលូវនេះ សមាជិកទាំងអស់កំពុងតែរវល់នឹងការងាររបស់ពួកគេ ក៏ប៉ុន្តែបើមានឱកាស ខ្ញុំពិតជាចង់រួបរួមក្រុមឡើងវិញណាស់”

មិនត្រឹមតែប៉ុណ្ណោះ Park Bom នាងថែមទាំងនិយាយពាក្យអរគុណទៅលោក Yang hyun Suk ដែលជាម្ចាស់ផលិតកម្ម YG ដែលបានជួយផ្សព្វផ្សាយ Album ថ្មីរបស់នាង។ ម៉្យាងវិញទៀត ដោយសារតែបែបនេះហើយ អាចបញ្ជាក់ឲ្យអ្នកគាំទ្រដឹងថា ការរួមក្រុមរបស់ 2NE1 ច្បាស់ជាមានសង្ឃឹមជាមិនខាន។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាក្តីសង្ឃឹមមួយរបស់អ្នកគាំទ្រ 2NE1 ព្រោះថាទាំងនេះ ក៏ដូចជាការបង្ហើបមួយរបស់នាង Park Bom ផងដែរ។ 

គួររម្លឹកផងដែរថា សម្រាប់បទថ្មីរបស់ Park Bom កំពុងមានសន្ទុះអ្នកគាំទ្រខ្លាំងមែនទែន ដោយនៅពេលបទនេះ បទរបស់នាង កំពុងទទួលបានចំណាត់ថ្នាក់លេខ ២នៅលើតារាង Melon ហើយអ្នកគាំទ្រក៏សង្ឃឹមយ៉ាងខ្លាំងថាបទ Spring នឹងលោតឡើងចំណាត់ថ្នាក់លេខ១ ក្នុងពេលដ៏ខ្លីជាក់ជាមិនខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Park Bom
Park Bom
Park Bom
តារាចំណាតថ្នាក់ចម្រៀងរបស់ Park Bom
2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]