ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា តារាស្រី កញ្ញា Apinya ធ្លាប់បានប្រកាសលុបចោល គម្រោងរៀបការខ្លួនម្ដងរួចមកហើយ បន្ទាប់ពីបានលេចឮព័ត៌មានថា រូបនាងបានមានផ្ទៃពោះ ជាមួយនឹងមិត្តប្រុសនាង។

យ៉ាងណាមិញ ព័ត៌មានទាំងនោះក៏ត្រូវបានស្ងាត់ទៅវិញ បន្ទាប់ពីតារាស្រី កញ្ញា Apinya បានសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យខ្លួន និងគូដណ្ដឹង ដោយក្នុងនោះនាងក៏បានធ្វើការប្រកាសពន្យាពេល រៀបចំពិធីមង្គលការរបស់នាងផងដែរ។

ដោយឡែក អ្វីដែលគួរភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះ តារាស្រី កញ្ញា Apinya និងមិត្តប្រុស បានមកប្រកាសពេលវេលារៀបការជាថ្មីម្ដងទៀត ដោយពិធីមង្គលការម្ដងនេះ នឹងត្រូវរៀបនៅចន្លោះខែកក្កដា ឫក៏ខែសីហា នាក្នុងឆ្នាំនេះហើយ ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បានប្រាប់មូលហេតុ ដែលត្រូវមករៀបចំពិធីមង្គលការរបស់ខ្លួនក្នុងឆ្នាំនេះវិញ ក៏ព្រោះតែទីមួយបងប្អូននាង ដែលរស់នៅក្រៅប្រទេសភាគច្រើន មានពេលវេលាសម្រាក ក្នុងខែទាំងនោះច្រើន ហើយមួយវិញទៀតតាមរយៈការជ្រើសរើសថ្ងៃខែរៀបការតាមក្បួនចិន គឺមានតែក្នុងឆ្នាំនេះប៉ុណ្ណោះ ដែលល្អបំផុតសម្រាប់ពួកគេ៕

Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]