ភ្នំពេញ៖ ភាពល្បីល្បាញដ៏កក្រើករបស់ការប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ BOOSTRONG ROCK ON FIRE ពីខេត្តមួយទៅខេត្តមួយ កាន់តែទទួលបានការគាំទ្រខ្លាំងឡើងច្រើនឡើង។ ដោយឡែកនៅសប្ដាហ៍នេះការប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមានេះនឹងឈានជើងទៅផ្ដល់អារម្មណ៍បែបរ៉កជូនបងប្អូនឲ្យកក្រើកនៅខេត្តក្រចេះ នាថ្ងៃទី ១៥-១៦ ខែមីនា នៅក្នុងបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះហើយ។

ពេលនេះអ្នកខេត្តក្រចេះ ត្រូវតែទទួលបានភាពសប្បាយប្លែកអស្ចារ្យជាងមុន ខ្លាំងជាងមុន កក្រើកជាងមុន កាន់តែថ្មីជាមួយការឈ្នះរង្វាន់ច្រើនជាងមុន ក្នុងមហាព្រឹត្តការណ៍ប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមា BOOSTRONG ROCK ON FIRE ។ អារម្មណ៍ប្លែកៗ រាំលោតតាមចង្វាក់ភ្លេង រ៉ក រ៉ក សម្រែកចម្រៀង រ៉ក រ៉ក ដែលមាននៅតែប្រទេសស៊ីវីល័យនោះ ពេលនេះមាននៅក្នុងការប្រគំតន្ត្រីដ៏ធំមហិមា BOOSTRONG ROCK ON FIRE ជាលើកទី២នេះហើយ ដែលខុសប្លែកពីការប្រគំតន្ត្រីផ្សេងៗ ភាពល្បីល្បាញទូទាំងប្រទេស ជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាពិសេសជួបជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ ក៏នឹងមានវត្តមានរ៉កនៅខេត្តក្រចេះក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះផងដែរ។

ក្រៅពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏មានតារាចម្រៀងជាច្រើនដួងទៀតដូចជា កញ្ញា រ៉េត ស៊ូហ្សាណា លោក ហ្សូណូ កញ្ញា សួស វីហ្សា កញ្ញា ឈិន រតនៈ លោក វង្ស តារារតនា កញ្ញា សុខ សីឡាលីន កញ្ញា ប៉ាច គីមមួយ កញ្ញា វី ឌីណែត និងលោក ឃី សុឃុន

គួរបញ្ចាក់ផងដែរថា កាលពីសប្ដាហ៍មុនមហាព្រឹត្តការណ៍ប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមា BOOSTRONG ROCK ON FIRE បានរៀបចំឡើងនៅខេត្តស្វាយរៀង ពិតជាមានការគាំទ្រចូលរួមភ្លូកទឹកភ្លូកដីពីសំណាក់បងប្អូននៅខេត្តស្វាយរៀងយ៉ាងច្រើនលើសលុបហួសការរំពឹងទុកទៅទៀត សូម្បីតែកន្លែងឈរក៏ពេញគ្មានកន្លែងឈរដែរ។ ដូចនេះសូមបងប្អូនអ្នកខេត្តក្រចេះរង់ចាំទទួលយកភាពគគ្រឹកគគ្រេងជាងមុន សប្បាយប្លែកៗជាង រ៉ក រ៉ក កាន់តែខ្លាំងជាង យូរជាង និងឈ្នះរង្វាន់ច្រើនជាង នាថ្ងៃទី១៥-១៦ ខែមីនា នៅក្នុងបរិវេណមន្ទីវប្បធម៌ខេត្តក្រចេះ។

ចាំអីទៀត! អញ្ជើញចូលរួមទាំងអស់គ្នា មកជួបកំពូលតារាចម្រៀង រ៉ក រ៉ក ប្រចាំដួងចិត្តរបស់លោកអ្នកក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី រ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំ និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ខ្លាំងជាង! យូរជាង! ៕

BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE
BOOSTRONG ROCK ON FIRE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]