កូរ៉េខាងត្បូង៖ មួយរយៈចុងក្រោយនេះ រឿងរ៉ាវអាស្រូវជាច្រើនករណីរបស់ Seungri សមាជិកក្រុម BigBang កាន់តែរីករាលដាលធំឡើងៗ រហូតត្រូវបានគេចាត់ទុកថា ជារឿងអាស្រូវដែលធ្ងន់ធ្ងរក្តៅគគុក និងជ្រួលច្របល់បំផុតនៅលើពិភពអ៊ីនធើណែតទូទាំងប្រទេស។

ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ កាលពីថ្ងៃទី១១ ខែមិនាម្សិលមិញនេះ យោងតាមប្រភពពី Kyanghyang Shimun បានឲ្យដឹងថា ខាងភ្នាក់ងារប៉ូលីសប្រចាំការណ៍នៅទីក្រុង សេអ៊ូល បានចេញសេចក្តីប្រកាសជាផ្លូវការ យ៉ាងក្តៅគគុកមួយ ដោយហាមផ្តាច់មិនឲ្យSeungri ចាកចេញពីប្រទេសកូរ៉េបានឡើយ ក្នុងអំឡុងពេលកំពុងតែ ស្ថិតនៅក្រោមការស៊ើបអង្កេត យ៉ាងដិតដល់ពីខាងប៉ូលីស ចំពោះករណីចោទប្រកាន់ជាច្រើនជុំវិញ នឹងការប្រើប្រាស់អំពើហិង្សា ការចែកចាយគ្រឿងញៀន និងករណីបំពានផ្លូវភេទផ្សេងៗ នៅក្នុងក្លឹបកម្សាន្តផ្ទាល់ខ្លួនរបស់លោកឈ្មោះថា «Burning Sun»។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះ Seungri ក៏បានសរសេរសារយ៉ាងក្តុកក្តួល បង្ហោះនៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោកផងដែរ ដោយលោកបានប្រកាស លាចេញពីពិភពសិល្បៈ Kpop និងចូលបម្រើយោធា នៅថ្ងៃទី២៥ ខែមិនាខាងមុខនេះ។ តួយ៉ាង ដំណឹងលាឈប់ពីសិល្បៈរបស់Seungri ធ្វើឲ្យអ្នកគាំទ្ររបស់ BigBang ទាំងអស់ទូទាំងពិភពលោករន្ធត់ចិត្ត ស្ទើរតែទទួលយកមិនបាន ប៉ុន្តែមិនថាយ៉ាងណា ពួកគេក៏នៅសល់ក្តីសង្ឃឹមបន្តិចបន្តួច ដោយសារតែខាងផលិតកម្ម YG មិនទាន់បានចេញពីសេចក្តីប្រកាសណាមួយពាក់ព័ន្ធ ទៅនឹងការចាកចេញពីសិល្បៈរបស់ Seungri ឡើយ៕   

តារាប្រុស Seungri
តារាប្រុស Seungri
តារាប្រុស Seungri
តារាប្រុស Seungri
តារាប្រុស Seungri
តារាប្រុស Seungri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]