ចិន៖ ចោរហេងស៊យម្នាក់ បានល្បីពេញបណ្តាញសង្គម បន្ទាប់ពីប្លន់នារីម្នាក់ រួចក៏ឱ្យលុយនាងវិញ។

យោងតាមប្រភពសារព័ត៌មានមួយបានឱ្យដឹងថា ចោរប្រុសម្នាក់មិនស្គាល់ឈ្មោះ ត្រូវបានគេរាយការណ៍ថា យកលុយឱ្យនារីរងគ្រោះវិញ បន្ទាប់ពីមើលឃើញគណនីធនាគាររបស់នារីរងគ្រោះមិនមានលុយសូម្បីមួយរៀល។

ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីជាងមួយខែមុននៅទូ ATM មួយ ក្នុងទីក្រុង Heyuan ខេត្តក្វាងទុង។

យោងតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងធនាគារ ICBC បានឱ្យដឹងថា នារីរងគ្រោះមាននាមត្រកូល Li កំពុងដកប្រាក់ ស្រាប់តែមានបុរសម្នាក់បានទាញកាំបិតភ្ជង់នាងពីក្រោយ។ ក្រោយមកនាងមានការភ័យខ្លាចជាខ្លាំង ទើបប្រគល់ប្រាក់ឱ្យគេនោះចំនួន ២,៥០០យ័ន (៣៧២ ដុល្លារ) ដែលប្រាក់ទាំងនេះ នាងទើបតែដកបានអម្បាញ់មិញ។ 

ក្រោយមកចោរចង់បានប្រាក់ថែមទៀតដោយទាមទារមើលគណនីធនគាររបស់នាង។  នៅពេលគេឃើញគណនីធនាគាររបស់នារីរងគ្រោះគ្មានប្រាក់សូម្បីមួយរៀល គេស្រាប់តែអាណិតនាងទៅវិញ រួចក៏ប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ។  កាមេរ៉ាសុវត្ថិភាពនៅទីនោះ ថែមទាំងចាប់បានរូបភាពគេសើចញញឹម មុនពេលចាកចេញទៀត។

យ៉ាងណាមិញ ថ្វីបើចោរនោះមិនបានយកប្រាក់ជនរងគ្រោះក៏ពិតមែន ក៏រូបគេត្រូវជាប់ទោសផងដែរ។ បច្ចុប្បន្ន រូបគេត្រូវបានចាប់ខ្លួននិងយកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]