កូរ៉េខាងត្បូង៖ តារាចម្រៀងដ៏ល្បីលោក Jay Park ត្រូវបានអ្នកគាំទ្រស្គាល់ថា ជាតារាដែលមានរូបរាងស្អាត ជាមួយសាច់ដុំដ៏សង្ហារបស់លោក។

ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក Jay Park បានសារភាពប្រាប់អ្នកគាំទ្រថា លោកបានបណ្តោយខ្លួន ឲ្យឡើងគីឡូ ដែលបណ្តាលឲ្យសាច់ដុំរបស់លោកប្រែប្រួលមិនស្អាតដូចមុននោះទេ។

យ៉ាងណាមិញ ក្រោយពីបង្ហាញរូបរាងឡើងសាច់របស់ខ្លួនហើយ មិនបង្អង់យូរលោក Jay Park ក៏ត្រលប់មកគ្រប់គ្រងអាហាររបស់ខ្លួនវិញ ហើយថែមទាំងធ្វើការហាត់ប្រាណជាទៀតទាត់។ លុះប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Jay Park បានបង្ហាញរូបរាងរបស់ខ្លួនម្តងទៀត ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោក បានសម្រកគីឡូរហូតដល់ ៣គីឡូត្រឹមតែរយៈពេល ១អាទិត្យតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាសរសើរដល់រូបលោកខ្លាំងមែនទែន ក៏ប៉ុន្តែពួកគេក៏បានបង្ហាញក្តីបារម្ភចំពោះ សុខភាពរបស់លោកផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Jay Park
Jay Park
រូបដែល Jay Park បង្ហោះពេលមិនទាន់ស្រកគីឡូ
រូប JayPark ស្រកអស់ ៣គីឡូនៅខាងស្តាំ
សាររបស់អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]