កូរ៉េខាងត្បូង៖ ជាព័ត៌មានដ៏ក្តៅគគុកមួយ ដែលបានធ្វើឲ្យអ្នកគាំទ្រមានសោកស្តាយយ៉ាងខ្លាំងនៅពេលទទួលបានដំណឹងថា Seungri សមាជិកមួយរូបរបស់ BIGBANG សម្រេចចិត្តដើរចេញពីវិស័យសិល្បៈ។

ជាក់ស្តែងថ្មីៗនេះ អ្នកនិពន្ធចម្រៀងមួយរូបនៅក្នុង YG Entertainment THE BLACK LABEL ក៏បានបញ្ចេញពីមតិយោបល់ផ្ទាល់ខ្លួន ពីការដើរចេញពីផលិតកម្មរបស់ Seungri។

បើយោងតាមគណនីអ៊ិនស្តារក្រាមរបស់អ្នកនិពន្ធចម្រៀងដែលមានឈ្មោះថា «YGMYung» បានផុសនូវប្រយោគដែលលោកបាន Screen Shot នៅក្នុង Instagram Story ថា « ព្យាយាមកុហកអ្នកគ្រប់គ្នា ថាស្ម័គ្រចិត្តដើរចេញ ទាំងដែរការពិតត្រូវគេបណ្តេញចេញ» ហើយលោកបានសរសេរបន្ថែមថា «Real»។

ក្រោយពីឃើញការបកស្រាយរបស់ YGMYung អ្នកលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិយោបល់ ចំពោះរឿងនេះនៅក្នុងអ៊ិនស្តារក្រាមរបស់ Seungri ជាច្រើន។

ប៉ុន្តែរយៈពេល២ម៉ោងក្រោយមក YGMYung ក៏បានលុបផុសនេះចេញពីអ៊ិនស្តារក្រាមរបស់លោក៕

ចំពោះរឿងនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Seungri
Seungri
Seungri
រូបដែល​ YGMYung បានផុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]