ថៃ៖ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាសម្ដែងស្រី កញ្ញា Rtui ឫTuitui ដែលធ្លាប់តែកាលពីមុន មានសង្សារជាបុរស ស្រាប់តែពេលនេះបែរជាមកទាក់ទងជាមួយនឹងនារីអ្នកជំនួញម្នាក់ ដែលធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមរយៈកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ តារាស្រី កញ្ញា Tuitui បានបើកបង្ហាញមុខមាត់មិត្តស្រីរបស់ខ្លួនជាសាធារណៈ ជាលើកដំបូងផងដែរ។

ក្នុងនោះ នាងក៏បានបង្ហើបពីមូលហេតុ ដែលធ្វើឲ្យនាងប្រែប្រួល មកស្រលាញ់ មនុស្សស្រីដូចគ្នាបែបនេះ ក៏ព្រោះតែមានថ្ងៃមួយ ដែលតារាស្រីរូបនេះ ខូចចិត្តដោយសារមនុស្សប្រុសម្នាក់ ហើយក៏មានវត្តមានគូស្នេហ៍ស្រីរបស់ខ្លួនម្នាក់នេះ ដែលតាមថែទាំ និងយកចិត្តទុកដាក់ចំពោះរូបនាងខ្លាំង រហូតធ្វើឲ្យទំនាក់ទំនងមិត្តភក្តិប្រែក្លាយជាស្នេហាយ៉ាងដូច្នេះ។

គួររម្លឹកផងដែរ កាលកំឡុងពេលរៀននៅថ្នាក់មហាវិទ្យាល័យ តារាស្រី កញ្ញា Tuitui ក៏ធ្លាប់ត្រូវបានមិត្តស្រីខ្លួនរូបនេះ បានសុំធ្វើជាសង្សារម្ដងរួចហើយ ប៉ុន្កែក៏ត្រូវបាននាងបដិសេធ ដោយកាលនោះនាងមានចិត្តស្រលាញ់បុរស មិនមែនជានារីបែបនេះឡើយ៕ 

Tuitui
Tuitui
Tuitui និងមិត្តស្រី
Tuitui និងមិត្តស្រី
Tuitui និងមិត្តស្រី
Tuitui និងមិត្តស្រី
Tuitui និងមិត្តស្រី
Tuitui និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]