ថៃ៖ ពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈជាង២ខែមុនតារាស្រី កញ្ញា Namtarn ទើបតែបានប្រកាសគម្រោងរៀបការ នាចុងឆ្នាំ២០១៩នេះ ប៉ុន្តែបែរជាថ្មីៗនេះ ចេញមុខមកលុបចោលគម្រោងរៀបការរបស់ខ្លួនទៅវិញ។

ជាមួយនឹងបញ្ហាដែលត្រូវមកលុបចោលគម្រោងរៀបការយ៉ាងដូច្នេះ ក៏ត្រូវបានតារាសម្ដែងស្រី កញ្ញា Namtarn បានបញ្ជាក់ប្រាប់ថា នាងហាក់នៅមិនទាន់ព្រម ចំពោះការដែលប្រើប្រាស់ជីវិតជាគូស្វាមីភរិយា ហើយនាងនិងមិត្តប្រុស ក៏មិនខ្លាចការបែកបាក់ស្នេហាដូចតារាដទៃទៀតដែរ ព្រោះតែនាងជឿជាក់ទៅលើទំនាក់ទំនងស្នេហា៧ឆ្នាំរបស់នាង និងគូស្នេហ៍។

ដោយឡែក បន្ទាប់ពីនាងបានប្រកាសយ៉ាងដូច្នេះភ្លាម ក៏មានមហាជនអ្នកគាំទ្រគូស្នេហ៍មួយគូនេះ បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ហើយក៏សង្ឃឹមថាអ្នកទាំងពីរ ក៏នឹងមិនបញ្ហាអ្វីជាមួយគ្នា ដូចដែលនាងអះអាងទៅចុះផងដែរ៕ 

Namtarn
Namtarn និងមិត្តប្រុស
Namtarn និងមិត្តប្រុស
Namtarn និងមិត្តប្រុស
Namtarn និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]