ថៃ៖ រឿងរ៉ាវស្នេហារវាងតារាប្រុស លោក Toomtam និងកញ្ញា Yingying ហាក់ទៅតែជាប្រធានដែលកំពុងតែទទួលបានចាប់អារម្មណ៍ខ្លាំង បើទោះបីថ្មីៗនេះ មានការបកស្រាយជាច្រើន ជុំវិញទំនាក់ទំនងលួចលាក់ រវាងតារាប្រុសរូបនេះ និងតារាស្រី កញ្ញា Louknum ដែលជាបវរកញ្ញាជើងថ្មីម្នាក់ផងដែរ។

ដោយឡែក ក្រោយបានធ្វើការបដិសេធពីទំនាក់ទំនងស្នេហាលូចលាក់រវាង តារាប្រុស លោក Toomtam និង Louknum មិនបានប៉ុន្មាន ស្រាប់តែរូបភាពស្និទ្ធស្នាល ដោយមានការអោបថើបគ្នាយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹករបស់អ្នកទាំងពីរ ក៏ត្រូវបានគេយកមកបង្ហោះ ដែលធ្វើឲ្យមហាជននាំគ្នា ចែកចាយពេញទាំងបណ្ដាញសង្គមតែម្ដង។

ជាមួយនឹងការបែកធ្លាយរូបភាពអស់ទាំងនេះ ក៏ត្រូវបានមហាជននាំគ្នាបានសន្និដ្នានថា ពួកគេពិតជាមានទំនាក់ទំនងលើសពីមិត្តភក្តិធម្មតា ហើយទំនាក់ទំនងមួយនេះ គឺវាកើតឡើង ក្នុងរយៈពេលតារាប្រុស Toomtam បានជិតបែកគ្នាជាមួយនឹងតារាស្រី កញ្ញា Yingying ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Toomtam និងYingying
Louknum
Toomtam និង Louknum
Toomtam និង Louknum
Toomtam និង Louknum
Toomtam និង Louknum
Toomtam និង Louknum
Toomtam និង Louknum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]