ថៃ៖ តារាសម្តែងលំដាប់ជួរមុខប្រចាំប្រទេសថៃ នាង Aum Patchrapa បើទោះជាវ័យកាន់តែជ្រេក៏ពិតមែន ក៏ប៉ុន្តែបើនិយាយពីសម្រស់របស់នាងវិញ គឺនៅតែស្រស់ស្អាត និងលេចធ្លោដដែល។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នាង Aum Patchrapa បាននាំគ្រួសារ និងមិត្តភក្តិរបស់ខ្លួន ធ្វើដំណើរកម្សាន្ត និងលំហែរកាយ នៅឆ្នេរសមុទ្រខេត្ត ភូកេត ។ ក្នុងនោះដែរ ដំណើរកម្សាន្តលើកនេះ តារាស្រីសាច់សខ្ចីនាង Aum ក៏មិនភ្លេចបង្ហោះរូបស្អាតៗ ជាច្រើនសន្លឹកលើបណ្តាញសង្គម ដើម្បីបង្ហាញអ្នកគាំទ្ររបស់ខ្លួនផងដែរ។

ក៏ប៉ុន្តែ សម្រាប់រូបថតជាច្រើនសន្លឹកដែលនាង Aum បង្ហោះទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់ៗគ្នា ក្រោយឃើញសម្រស់ដ៏លេចធ្លោ ក្មេងជាងវ័យក្នុងឈុតហែលទឹករបស់នាង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញរូបភាពទាំងនេះហើយ មហាជនស្ទើរតែមិនជឿនោះទេថា ឆ្នាំនេះនាងមានអាយុ ៤០ឆ្នាំហើយ។ ម៉្យាងវិញទៀត អ្នកគាំទ្របាននិយាយថា បើមិនប្រាប់ពីអាយុរបស់នាងទេនោះ ពួកគេប្រាកដជាគិតថានាងមានអាយុត្រឹម២០ឆ្នាំក្រាស់តែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]