រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍បណ្តាល​ឱ្យបោកក្បាល​រង​របួសធ្ងន់​រហូត​ដល់​​​បែក​ខួរ និង​​លៀន​គ្រាប់ភ្នែក​មួយ​ចំ​ហៀ​ង ​ខ​ណៈជនរងគ្រោះ​ជិះ​ម៉ូតូ​​បុក​ជាមួយ​រថយន្ត​មិន​ចាំ​ម៉ាក​ ហើយ​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​ប្រាប់​ថា​ អស់សង្ឃឹម​ទៅហើយ ​ប៉ុន្តែ​សាច់ញាតិ​មិន​អស់ចិត្ត​​បាន​អោយ​រថយន្ត​ពេទ្យ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ​។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ មី​នា​ ២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ភូមិ ត្រពាំង​ទួល សង្កាត់​កំ​បូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ុ​ង គឹ​ម​ស្រៀ​ង អាយុ​៣៩ ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ទែន ឃុំ​ដើម​ឮ​ស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ជាអ្នក​​បើកបរ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុង​ដា​ឌ្រី​ម ពណ៌​ខ្មៅ ​ស៊េ​រី​​ឆ្នាំ​២០០៥ ​ពាក់​ស្លាក​លេខ កណ្តាល​ ១C-៥៣៧២ ​។

តាម​ប្រភពព័ត៌មានពីកន្លែង​កើតហេតុ​បាន​​​​ឱ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​​​ចរាចរណ៍​​​ខាងលើ​មិន​មាន​សាក្សី​បញ្ជាក់​ថា​ ជនរងគ្រោះ​​ខាងលើ​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​អ្វី​ឡើយ​ គ្រាន់តែឃើញ​​ជនរងគ្រោះ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ដេក​នៅ​លើ​ផ្លូវ​ ហើយត្រូវបាន​​អ្នកដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​។

ប្រភពដដែលបាន​បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ ឃើញ​តែ​ម៉ូតូ​ជន​រង​គ្រោះ​​ខ្ទា​តទៅ​ចិញ្ចើម​ផ្លូវ ​ចំណែក​ជន​រង​គ្រោះ​បោក​ក្បាល​រង​របួសធ្ងន់​រហូត​ដល់​បែក​ខួរ​ និង​លៀន​គ្រាប់ភ្នែក​ខាងឆ្វេង​ចេញ​មក​ក្រៅ​ ហើយ​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​ដែ​ល​ចេញពី​​រថយន្តទៅ​​សង្គ្រោះ​បាន​ប្រាប់​ថា ​អស់សង្ឃឹម​ទៅហើយ​ មិន​អាច​សង្គ្រោះ​បាន​ទេ​ ប៉ុន្តែ​ដោយសារ​សាច់ញាតិ​មិន​អស់ចិត្ត​ក៏​ជំរុញ​អោយ​រថយន្ត​ពេទ្យ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ហើយ​អ្នក​បើករថយន្ត​សង្គ្រោះ​ក៏​បើក​ដឹកជនរងគ្រោះ​​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារសាច់ញាតិ​​តែ​ម្តង ៕​

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]