កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានកូរ៉េទើបតែបានចេញផ្សាយពី សមិទ្ធិផលថ្មី របស់ក្រុមចម្រៀង BTS ដែលអាចបង្កើនការលក់ សំបុត្រទស្សនាការប្រគំតន្រ្តីរបស់ខ្លួន នៅប៉ែកអឺរ៉ុបបានយ៉ាងជោគជ័យ គួរឲ្យកត់សម្គាល់។

ក្នុងនោះដែរ ក្រុមតារា Kpop មួយក្រុមនេះ ក៏បានបង្ហើបគម្រោង រៀបចំប្រគំតន្រ្តី នៅឯពហុកីឡាដ្ឋានយក្ស Rose Bowl សហរដ្ឋអាមេរិកផងដែរ។

ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបចិត្តខ្លាំងបំផុត ព្រោះតែទីនោះ គឺជាពហុកីឡាដ្ឋាន ដែលធំជាងគេបង្អស់ នៅក្នុងពិភពលោក ចំណាត់ថ្នាក់ទី១៥ ដែលផ្ទុកមនុស្សបានដល់ទៅជាង ៩០,០០០នាក់ ហើយក៏ជាកន្លែងលំដាប់កំពូល មានតែតារាល្បីៗ លំដាប់ពិភពលោកប៉ុណ្ណោះ ទើបមានឱកាសប្រគំតន្រ្តីនៅទីនោះ។

ជាក់ស្ដែង ការដាក់លក់សំបុត្រ Concert របស់ពួកគេ នៅថ្ងៃដំបូង គឺលក់ដាច់អស់ត្រឹមរយៈពេល ៩០នាទី។ ប៉ុន្តែអ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺមិនមែនមានតែថ្ងៃទី ១ទេ សំបុត្រ Concert ថ្ងៃទី២ របស់ពួកគេ ក៏លក់ដាច់គ្មានសល់ ត្រឹមតែរយៈពេល ៧ម៉ោង ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីទាំង ២ថ្ងៃរបស់ BTS នៅឯពហុកីឡាដ្ឋាន Rose Bowl ក្នុងទឹកដីអាមេរិក គឺបានលក់អស់ជាស្ថាពរហើយ រង់ចាំតែថ្ងៃប្រគំតន្រ្តីតែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព កាលវិភាគការប្រគំតន្រ្តី BTS
រូបភាព កាលវិភាគការប្រគំតន្រ្តី BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]