កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៩ ខែមីនា ម្សិលមិញនេះ គឺជាថ្ងៃកំណើតលើកទី ២៦ របស់តារាប្រុសស្បែកសខ្ចី Suga សមាជិកក្រុម BTS។

នៅក្នុងថ្ងៃដ៏ពិសេសនោះដែរ Suga ត្រូវបានគេរាយការណ៍ថា បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់លោក ចំនួន ១០០ លានវ៉ុន ស្មើនឹង ៨៨,១៦០ ដុល្លារអាមេរិក ព្រមជាមួយនឹងតុក្កតាចំនួន ៣២៩ ប្រភេទ ជូនទៅដល់ មូលនិធិថែទាំកុមារ ដែលមានជំងឺមហារីក នៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺលោកបានបរិច្ចាគរបស់ទាំងនេះ ដោយប្រើឈ្មោះ A.R.M.Y (ឈ្មោះរបស់ក្រុមអ្នកគាំទ្រ BTS) ដើម្បីជាការបង្ហាញ ការដឹងគុណដល់អ្នកគាំទ្រ ដែលតែងតែផ្ដល់ក្ដីស្រលាញ់ដល់រូបលោក និងសមាជិកក្រុមដទៃទៀត។

ភ្នាក់ងារខាងមូលនិធិ បាននិយាយថា Suga មានបំណង ចង់យកអំណោយជាច្រើន ដែលលោកទទួលបានពីអ្នកគាំទ្រ មកបរិច្ចាគដល់ក្មេងៗនៅទីនេះ ដើម្បីឲ្យពួកគេបានប្រើប្រាស់ ក៏ដូចជាការចែករំលែកក្ដីស្រលាញ់ ដែលលោកទទួលបាន ពីអ្នកគាំទ្រ មកកាន់ក្មេងៗទាំងនេះ ព្រោះពួកគេពិតជាគួរឲ្យអាណិតខ្លាំងណាស់។

ក្នុងនោះដែរ លោក Lee Sung Hee ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា ៖

«យើងសូមថ្លែងអំណរគុណដល់ Suga សមាជិកក្រុម BTS និងក្រុមអ្នកគាំទ្ររបស់លោកទាំងឡាយ ចំពោះការបរិច្ចាគដល់កុមារ ដែលមានជំងឺមហារីកនៅទីនេះ។ អ្វីៗទាំងនេះបានក្លាយជាប្រភពដ៏សំខាន់ នៃការលួងលោមចិត្ត ក៏ដូចជាការផ្ដល់ក្តីសង្ឃឹមថ្មី សម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។ យើងពិតជារំភើបចិត្ត ចំពោះអ្វីដែល BTS បានធ្វើ នឹងបន្តធ្វើ នៅពេលអនាគត»៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព Suga
រូបភាព Suga
រូបភាព Suga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]