រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន៧តូច ក្នុងដីឡូតិ៍តែមួយ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍អស់ចំនួន១៨គ្រឿង បាញ់ទឹកអស់ចំនួយ៣៣ជើង ។ តូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានតូបលក់ភេសជ្ជៈ តូបលក់ខោទឹកនោមក្មេង និងតូបអគ្គិសនី តូបលក់ម៉ូតូ តូបលក់បាយ ហើយនិងតូបលក់អេតចាយផងដែរ ។
ទាក់ទិននឹងមូលហេតុខាងលើនេះយើងមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ។ មុនពេលកើតហេតុ ខណៈម្ចាស់មិនទាន់បានភ្ញាក់ស្រួលបួលផង ស្រាប់តែអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ដែលតូបខ្លះម្ចាស់មិននៅហើយបានចាក់សោទុកចោល ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]