ភ្នំពេញ៖ ការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏មហិមាប្រចាំឆ្នាំកាន់តែខ្លាំងជាងមុន កាន់តែរំភើបជាងមុន BOOSTRONG ROCK ON FIRE 2019 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានធ្វើដំណើរទៅដល់ខេត្តស្វាយរៀងកាលពីថ្ងៃទី ៨-៩ ខែមិនាថ្មីៗនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង របស់កំពូលតារាចម្រៀងរ៉ក រ៉កៗ ដែលមកពីផលិតកម្មធំៗទាំង ៤ នៅលើឆាកប្រគំតន្ត្រី ROCK ដ៏ធំមហិមានៅទឹកដីវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង។  

នៅក្នុងមហាព្រឹត្តិការណ៍ រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះនៅស្វាយរៀងគឺគេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមយ៉ាងច្រើនណែនណាន់តាន់តាប់ ស្ទើរតែគ្មានកន្លែងឈរទៀតផង។ 

ល្បីថាតន្ត្រីរ៉ក រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាំងជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ពេលនេះពិតជាដូចអ្វីដែលល្បីមែន។ មានបងប្អូនជាច្រើនដែលបានចូលរួមផ្ទាល់ក្នុងការប្រគំតន្ត្រីនោះបានប្រាប់ថា ធ្លាប់តែមើលការប្រគំតន្ត្រីផ្សេងៗជាច្រើនដូចៗតែគ្នាហ្នឹង តែការប្រគំតន្ត្រីបែបរ៉ករបស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងនេះ ពិតជាប្លែកជាងគេ ទទួលបានអារម្មណ៍ខុសគេមែន សូម្បីតែឆាកក៏មើលទៅមានស្ទីលខុសគេឯងដែរ។ មិនថាតែការរៀបចំទេ បើនិយាយពីតារាវិញម្នាក់ៗ លេងស្ទាយ៍ប្លែកគួរឲ្យចាប់អារម្មណ៍ណាស់។

គួររំលឹកផងដែរថាព្រឹត្តិការណ៍ប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមហិមារបស់ប៊ូសស្ត្រង នេះបានធ្វើឡើងជាលើកទី២ហើយបន្ទាប់ពីមានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំមុន ហើយអ្វីដែលរិតតែអស្ចារ្យជាងនេះគឺតន្ត្រីបែបរ៉ក រ៉កដ៏ធំមហិមានេះបានទទួលការគាំទ្រលើសពិការរំពឹងទុកកាលពីសប្ដាហ៍មុននៅខេត្តត្បូងឃ្មុំ ចំណែកឯនៅខេត្តស្វាយរៀងថ្មីៗនេះវិញក៏មិនធម្មតាដែរ ក្រោមការចូលរួមរបស់កំពូលតារាចម្រៀងរ៉ក រ៉ក ជាច្រើនដួងទាំងពីរថ្ងៃនេះរួមមាន៖ លោកណុប បាយ៉ារិទ្ធ ពេជ្រ សោភា វង្ស ដារ៉ារតនា កញ្ញា ទេព បូព្រឹក្ស លោកឃី សុឃុន កញ្ញាឈិន ម៉ានិច្ច និង កំពូលតារាចម្រៀងរ៉ក រ៉កជាច្រើនដួងទៀត។ 

នៅក្នុងការប្រគំតន្ត្រីរ៉កដ៏ធំមហិមាប្រចាំឆ្នាំនេះ បានធ្វើឲ្យបងប្អូនដែលមកចូលរួមផ្ទាល់នៅទឹកដីវិមានឯករាជ្យទីរួមខេត្តស្វាយរៀងទទួលបានភាពសប្បាយៗ ហ៊ោកញ្ជ្រៀវ ប្លែកអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មីប្លែកជាងគេ ធំជាងមុន ខ្លាំងជាងមុន មិនសរសើរមិនបាន។

កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នា នាសប្តាហ៍ក្រោយនេះទៀត នៅទឹកដីខេត្តក្រចេះវិញម្ដងនិងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាក់ជាច្រើនរង្វាន់ដែលមាននៅក្បែរដៃលោកអ្នក៕

ពេជ្រ​ សោភា
ទេព បូព្រឹក្ស
តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE
តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE
តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE
តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE
តន្ត្រីរ៉ក រ៉កដ៏ធំមហិមា BOOSTRONG ROCK ON FIRE
អ្នក ឈ្នះរង្វាន់
អ្នក ឈ្នះរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]