ថៃ៖ បន្ទាប់ពីតារាស្រីពូកែសម្ដី កញ្ញា Pexky ត្រូវបានមិត្តប្រុសខ្លួនសុំរៀបការរួចមក គេនៅមិនទាន់ដឹងនៅឡើយថា ពេលវេលារៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ នឹងធ្វើឡើងនៅពេលណាឲ្យប្រាកដនោះទេ។

ទោះបីតារាស្រី កញ្ញា Pexky និងមិត្តប្រុស មិនទាន់ប្រែក្លាយឈ្មោះជាស្វាមីភរិយាពេញច្បាប់ក៏ពិតមែន តែពួកគេក៏បានចូលរួមរស់នៅ ជាមួយគ្នាយ៉ាងមានសុភមង្គលដូចជាប្ដីប្រពន្ធតារាដទៃផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះអ្វីដែលរឹតតែពិសេសនោះ គឺមិត្តប្រុសរបស់ Pexky បានកាដូរថយន្តស៊េរីទំនើបដល់រូបនាងមួយគ្រឿង ដោយក្នុងនោះលោកបានយកប្រាក់សុទ្ធទាំងដុំៗ ដែលបានពីការសន្សំ យកទៅទិញឲ្យអនាគតភរិយារបស់លោកផងដែរ។

ជាមួយគ្នានេះដែរ តារាស្រី កញ្ញា Pexky ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងសម្រាប់កាដូដ៏ធំមួយនេះ ហើយវាក៏ជាកាដូមួយដែលនាងតែងតែប្រាថ្នាចង់បានជាយូរមកហើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Pexky និងមិត្តប្រុស
Pexky និងមិត្តប្រុស
Pexky និងមិត្តប្រុស
Pexky និងមិត្តប្រុស
កាដូរថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]