អង់គ្លេស៖ សព្វថ្ងៃបញ្ហាខ្ជះខ្ជាយអាហារបានបន្តកើតឡើងក្នុងបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។  ភាគច្រើនគេមិនសូវយកចិត្តទុកដាក់លើរឿងនេះទេ ព្រោះគិតថា ជារឿងធម្មតាទៅហើយ។ តួយ៉ាង នំបុ័ងប្រមាណជាង ២៤លានចំណិតត្រូវបានគេបោះចោលជារៀងរាល់ថ្ងៃនៅចក្រភពអង់គ្លេស។

លោកTristram Stuart និងស្រាបៀរ Toast
ក្នុងការចម្រាញ់នំប័ុងធ្វើស្រាបៀរ

ទើបថ្មីៗនេះ លោក Tristram Stuart ដែលជាស្ថាបនិកក្រុមហ៊ុនមួយឈ្មោះ Toast Ali បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបញ្ហាខ្ជះខ្ជាយអាហារ ដោយពួកគេបានយកនំបុ័ងសេសសល់ពីហាង និងផ្សារទំនើបនានា មកចម្រាញ់ធ្វើជាស្រាបៀរ។

ជាទូទៅ ពួកគេតែងតែទៅយក នំបុ័ងដែលមិនអាចលក់ចេញបាន ឫបោះចោលពីផ្សារទំនើប និងហាងនំបុ័ងនានា ទៅដាក់ក្នុងឡដ៏ធំមួយ។ បន្ទាប់មក ពួកគេចាប់ផ្តើមច្របល់វាបញ្ចូលគ្នាជាមួយនឹងស្រូវសាលី ផ្លែHops និងមេផ្សិតដំបែ ដែលជារូបមន្តពិសេសក្នុងការចម្រាញ់ធ្វើស្រាបៀរ។  នំបុ័ងសល់ត្រឹមតែមួយចំណិតអាចចម្រាញ់ចេញជាស្រាបៀរបានដល់មួយដបឯណោះ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លុយទាំងអស់ដែលបានមកពីការលក់ស្រាបៀរ នឹងត្រូវបរិច្ចាគលើអំពើសប្បុរសធម៌ផ្សេងៗ ព្រោះដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបញ្ហាខ្ជះខ្ជាយអាហារនេះ។

មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន Toast Ali អាចមានសមត្ថភាពចម្រាញ់នំបុ័ងទៅធ្វើជាស្រាបៀរ បានដល់ទៅ ២៦៥,០០០លីត្រឯណោះ៕

មានវីដេអូនៅខាងក្រោម៖

គ្រាប់ផ្លែHops
លោក Tristram Stuart និងស្រាបៀរ Toast
លោក Tristram Stuart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]