កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងពន្លកថ្មី TXT របស់ផលិតកម្ម BigHit បានលេចមុខលើឆាកតន្ត្រី M Countdown ជាមួយបទថ្មីរបស់ពួកគេ មានចំណងជើងថា “Crown”

យ៉ាងណាមិញ សម្រាប់ឆាកតន្ត្រីដំបូងនេះផងដែរ ស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយ នៅពេលដែលមានអ្នកគាំទ្រម្នាក់ យកវីដេអូរបស់ពួកគេ មកលុបភ្លេងចេញ ហើយបង្ហោះលើយូធូប ដើម្បីឲ្យអ្នកគាំទ្រស្តាប់សម្លេងពិតរបស់ក្រុមកម្លោះសង្ហានេះនៅលើឆាក។

តួយ៉ាង សម្រាប់វីដេអូដែលទើបតែ បង្ហោះនេះដែរ បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយបានស្តាប់សម្លេងពិតរបស់ពួកគេ ព្រោះថា ឆាក M Countdown នេះគឺជាឆាកទីមួយរបស់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាច្រៀងផ្ទាល់ ហើយថែមទាំងច្រៀងបានយ៉ាងល្អថែមទៀតផង។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាមិនអាចទប់អារម្មណ៍ មិនឲ្យលាន់មាត់សរសើរដល់ក្រុម កូនពៅរបស់ផលិតកម្ម BigHit នេះបានទេ ព្រោះពួកគេពិតជាធ្វើបានយ៉ាងល្អ សូម្បីតែឆាកទី១ ក្នុងការ Debut លើកដំបូង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

TXT
TXT
TXT
មតិអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]