ថៃ៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយ កន្លងទៅថ្មីៗនេះ តារាសម្តែងស្រីវ័យ​២៣ឆ្នាំ Kao Supassara ទើបតែបង្ហាញមុខគូស្នេហ៍លើកដំបូងជាសាធារណៈគឺលោក Chao Chawalit ដែលជាតារាសម្តែងមួយរូប។

បង្ហាញភាពផ្អែមល្ហែមជាមួយស្នេហ៍ថ្មីមិនបានប៉ុន្មានផង Kao បែរត្រូវគេចោទលួចទាក់ទងជាមួយ Chao Chawalit ខណៈពេលដែលលោកកំពុងមានសង្សារ។ ក្រោយពេលមានដំណឹងលេចលឺ Kao មិននៅស្ងៀមទេបានចេញមុខបកស្រាយភ្លាមៗចំពោះរឿងនេះយ៉ាងដូច្នោះថា៖

« ខ្ញុំបានឃើញព័ត៌មានរួចហើយ មានបងៗគាត់បានផ្ញើឲ្យមើល ខ្ញុំបានអានទាំងអស់ ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ដែរថា មិនមានរឿងបែបនេះ កើតឡើងទេ ម្យ៉ាងវិញទៀតខ្ញុំខានមានស្នេហាយូរហើយ អីចឹងបើខ្ញុំបើកចិត្តទទួលយកអ្នកណាម្នាក់ខ្ញុំប្រយ័ត្នប្រយែងណាស់ ព្រោះគ្មាននរណាម្នាក់ចង់ឲ្យមានរឿងបែបនេះ មានឈ្មោះជាជនទី៣ ឬដណ្តើមរបស់អ្នកណាមកទេ។ ខ្ញុំស្គាល់គ្នាជាមួយបង Chao មួយឆ្នាំជាងហើយ ប៉ុន្តែពេលនោះយើងមិនទាន់ក្លាយជាសង្សារនឹងគ្នាទេ គ្រាន់តែជួបមុខនិយាយគ្នាធម្មតា ហើយទើបតែចាប់ផ្តើមទាក់ទងគ្នា ប្រហែលជាចុងឆ្នាំ២០១៨នេះឯង មុនពួកយើងមកទាក់ទងគ្នា គាត់បានបែកជាមួយសង្សារចាស់រួចរាល់ហើយ។ សម្រាប់រឿងដែរគ្រប់គ្នាគិតថាខ្ញុំជាជនទី៣ គឺស្រេចតែចិត្តអ្នកគិតទៅចុះ តែខ្ញុំជឿថាអ្នកដែរជិតស្និទ្ធរបស់ពួកខ្ញុំទាំងពីរដឹងការពិតថា គ្មានរឿងបែបនោះកើតឡើងទេ។ មួយទៀតរឿងដែលគេនិយាយថាខ្ញុំប្រាប់ឲ្យបង Chao លុបរូបសង្សារចាស់ចេញពីទូរស័ព្ទ ចំពោះរឿងនេះខ្ញុំចង់និយាយថា យើងមិនអាចទៅបង្ខំនរណាម្នាក់ ឲ្យធ្វើតាមយើងបានទេ ហើយបើខ្ញុំធ្វើបែបនោះមែន ខ្ញុំដូចជាអាក្រក់ពេកហើយ បើអាក្រក់បែបនេះគាត់ប្រហែលជាមិនស្រលាញ់ខ្ញុំទេ។ ម្យ៉ាងវិញទៀតនេះ គ្រាន់តែជាការចងចាំល្អរបស់ពួកគេទាំងពីរដែលធ្លាប់មាន បើជាខ្ញុំវិញក៏មិនចង់លុបដែរ»៕

Kao Supassara
Kao Supassara
Kao Supassara
Chao Chawalit
Chao Chawalit
Chao Chawalit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]