ថៃ៖ កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅនេះ តារាសម្តែងប្រុសលោក Ter Chantavit និងតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព Mai Davika បាននាំគ្នាចូលរួមក្នុងកម្មវិធីជប់លៀងខួបកំណើត របស់អ្នកចាត់ការផ្ទាល់ខ្លួនរបស់ Mai ហើយមិនតែប៉ុណ្ណោះ ក្នុងនោះតារាប្រុសពូកែកំប្លែងស្ងួតរូបនេះ ថែមទាំងបានបង្ហោះនូវរូបថតយ៉ាងផ្អែមល្ហែមមួយសន្លឹក ជាមួយនឹងមិត្តស្រីបណ្តួលចិត្ត Mai Davika នៅលើគណនីអ៊ីនស្តារក្រាមរបស់លោកថែមទៀតផង។

លើសពីនេះទៅទៀត Ter ថែមទាំងបានភ្ជាប់មកជាមួយនឹង អត្ថន័យសារបែបស្វីតគួរឲ្យស្រលាញ់ចំពោះ Mai ថា «ខ្ញុំមិនអាចទៅណាបានសោះ ដោយសារតែមានកូនស្វាតាមជាប់រហូត»

យ៉ាងណាមិញ ក្រោយពីធ្វើការបង្ហោះភ្លាម ក៏មានមិត្តរួមសិល្បៈជាច្រើន បាននាំគ្នាចូលទៅ Comment បង្ហាញពីភាពច្រណែន និងរំភើប ចំពោះរូបថតបង្កប់នូវអត្ថន័យដ៏ផ្អែមល្ហែមរបស់ពួកគេផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ​ Mai និង Ter កំពុងតែទាក់ទងមើលចិត្តគ្នាទៅវិញទៅមក។ លើសពីនេះ គេតែងសង្កេតឃើញ អ្នកទាំងពីរភាគច្រើនតែងតែបណ្តើរគ្នា ចូលរួមក្នុងកម្មវិធីនានា ឬក៏ឆ្លៀតពេលទំនេរ ជួបជុំជាមួយនឹងសមាជិកគ្រួសារទាំងសងខាងជាដើមផងដែរ៕

រូបដែល Ter ផុសជាមួយ Mai
Ter និង Mai
Ter និង Mai
Ter និង Mai
Ter និង Mai
Ter និង Mai
Ter និង Mai
Ter និង Mai
Ter និង Mai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]