ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​បាន​ផឹកថ្នាំ​បាញ់​ស្មៅ​​ពុល​ស្លាប់ កាលពី​វេលា​ម៉ោង​២​ និង​១៥​នាទី​រំលង​អ​ធ្រា​ត​ថ្ងៃ​ទី​០៧ មីនា ស្ថិត​នៅចំណុច​​ភូមិ​អូរ​សំរិល ឃុំ​អូរ​សំរិល ស្រុក​សំឡូត ដោយ​សារ​មាន​ជម្លោះ​ក្នុង​គ្រួសារ​។

ស្ត្រី​រង​គ្រោះខាងលើ មាន​​ឈ្មោះ​ឡុ​ង សុភាព អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ផឹកថ្នាំ​បាញ់​ស្មៅ ក្រោយ​ពី​មានរឿង​រ៉ាវ​នៅ​ក្នុង​គ្រួសារក្នុង​យប់​នោះ ​បណ្ដាលឱ្យគាត់​​ពុល​​ស្លាប់ ប៉ុន្តែ​នៅ​​មិន​ទាន់​ដឹង​​ពី​មូលហេតុ​ច្បាស់​​នៃ​ជម្លោះ​គ្នា​ ដែល​នាំឱ្យ​​ឈាន​ដល់​ថ្នាក់យក​ផឹក​ថ្នាំពុល​មកផឹក​សម្លាប់​ខ្លួន​នេះ​ទេ។

ទោះជា​​យ៉ាងណា សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​ និង​កំពុង​សាកសួរ​អំពី​ដំណើររឿង​ដែល​នាំ​ឱ្យ​កើត​ជម្លោះ​​ក្នុង​គ្រួសារ​នេះ​បន្ត​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]