បរទេស៖ Dhabiya  ជាឡានយោធាកូនកាត់ ដែលអ្នកជំនាញបានច្របល់បញ្ចូលគ្នារវាងរថយន្តយោធានិងរថយន្ត Jeep។ រថយន្តនេះត្រូវបានផលិតក្រោមស្នាដៃរបស់លោក Sheikh Hamad Bin Hamdan Al Nahyah ដែលអ្នកជំនាញល្បីខាងផ្គុំរថយន្តនៅប្រទេសអារ៉ាប់រួម។

Dhabiya គឺជារថយន្តធុនធ្ងន់មួយប្រភេទដែលមានបំពាក់កង់ដល់ទៅ១០។ ផ្នែកខាងក្រោមរបស់វាត្រូវបានប្រើដោយរថយន្តយោធាប្រភេទ Oshkosh M1075 តភ្ជាប់គ្នាជាមួយនឹងរថយន្ត Jeep Wrangler នៅផ្នែកខាងលើ ដែលជាកន្លែងបើកបររបស់តៃកុងផ្ទាល់។ វាត្រូវបំពាក់ដោយម៉ាស៊ីន៦០០សេះ និងធុងចំណុះសាំង ១៥,២លីត្រ។ មិនតែប៉ុណ្ណោះ ឡានមួយនេះមានទម្ងន់ដល់ទៅ២៤តោន ប្រវែង១០,៨ម៉ែត្រ និង មានកម្ពស់ ៣,២ម៉ែត្រ។

គួរបញ្ជាក់ Dhabiyan គឺជាឡានថ្លៃបំផុតមួយក្នុងចំណោមឡានថ្លៃៗផ្សេងទៀតដែលមានក្នុងការ៉ាស់ផ្ទុករថយន្តរបស់លោក Sheikh Hamad Bin Hamdan Al Nahyah។ ហើយគាត់ក៏តែងតែបង្ហោះរូបឡាន Dhabiya ជាច្រើនសន្លឹកក្នុងបណ្តាញសង្គម Instagram ផងដែរ៕

ខាងក្រោមនេះគឺជារូបភាពនិងវីដេអូបង្ហាញពីឡានយោធាកូនកាត់នេះ៖  

រថយន្តយោធាកូនកាត់ Dhabiya
រថយន្តយោធាកូនកាត់ Dhabiya
រថយន្តយោធាកូនកាត់ Dhabiya
លោក Sheikh Hamad Bin Hamdan Al Nahyah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]