ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា លោក Weir Sukollawat និងនាង Bella Ranee គឺជាគូស្នេហ៍នឹងគ្នាយូរណាស់មកហើយ ហើយអ្នកគាំទ្រក៏ពេញចិត្តជាមួយគូស្នេហ៍ដ៏សក្តិសមមួយគូនេះផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក Weir Sukollawat ត្រូវបានចោទសួរជាសំនួរ ពីអ្នកកាសែតអំពីរឿងរ៉ាវរបស់លោក នៅលើបណ្តាញសង្គម IG ដោយសារតែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោកឧស្សាហ៍សរសេរ Caption ផ្អែមល្ហែមខ្លាំងមែនទែន នៅក្នុងរូបភាពដែលរូបលោកបានបង្ហោះ។

ក្នុងនោះដែរ លោក Weir បាននិយាយដោយមិនលាក់លៀមថា៖ “ពេលខ្លះខ្ញុំមិនចង់ឲ្យគ្រប់គ្នាឃើញនោះទេ តែវាមិនអាច ព្រោះថាខ្ញុំមិនអាចផ្លាស់ប្តូរគណនីរបស់ខ្ញុំទៅជា Private បានទេ ដោយសារតែខ្ញុំត្រូវបង្ហោះរឿងរ៉ាវពាក់ព័ន្ធជាមួយការងារដូចគ្នា”

លោកបានបន្តទៀតថា៖ “ខ្ញុំដឹងថានៅពេលដែលខ្ញុំបង្ហោះសារបែបនេះ ហើយខ្ញុំ Tag ឲ្យនាង នាងប្រាកដជាឃើញមុនគេ ព្រោះខ្ញុំដឹងថា Bella នាងចូលចិត្តលេង IG ហើយនាងមិនសូវអានសាររបស់ខ្ញុំតាម LINE នោះទេ។ Bella នាងចូលចិត្តលេង IG ព្រោះនាងចូលចិត្តបង្ហោះរូប និង Like រូបរបស់មិត្ត”

ទោះជាយ៉ាងណាក្តី សម្រាប់ចម្លើយរបស់ Weir ទើបធ្វើឲ្យអ្នកគាំទ្រដឹងថា ចឹងតើបានជា Weir ចូលចិត្តបង្ហោះសារផ្អែមល្ហែម ក្នុងមួយរយៈចុងក្រោយនេះ ក៏ព្រោះថាលោកចង់ឲ្យ Bella ឃើញសាររបស់លោកតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Weir Sukollawat
Weir Sukollawat
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]