កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀង KPOP ដ៏ល្បី ក៏ដូចជាអតីតសមាជិកក្រុម 2NE1 នាង Park Bom បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង នៅពេលដែលឃើញនាង Live វីដេអូទ្រហោយំ តាមរយៈកម្មវិធី VLIVE ក្រោយចេញ Teaser MV បទថ្មីមានចំណងជើងថា “Spring” ច្រៀងរួមជាមួយនឹងអតីតសមាជិករួមក្រុមនាង Sandara Park។

ក្នុងនោះដែរ តាមរយៈវីដេអូ Live នោះ នាង Park Bom បាននិយាយថា៖ “ខ្ញុំយំខ្លាំង ព្រោះខ្ញុំពិតជារំភើបចិត្ត ក្រោយ Teaser បទថ្មីរបស់ខ្ញុំត្រូវបានបញ្ចេញ។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេ ក៏ប៉ុន្តែខ្ញុំពិតជាអរគុណខ្លាំងមែនទែន។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងស្រលាញ់ចម្រៀងរបស់ខ្ញុំ”

នាង Park Bom បានបន្តទៀតថា៖ “ខ្ញុំប្រហែលជាលុបវីដេអូនេះចោលនៅពេលក្រោយ ក៏ប៉ុន្តែខ្ញុំពិតជាអរគុណខ្លាំងមែនទែន”

គួររម្លឹកផងដែរថា បទចម្រៀងថ្មីរបស់ Park Bom ដែលមានចំណងជើងថា “Spring” បានចេញ Teaser កាលពីម្សិលមិញនេះ ហើយបទចម្រៀងនេះទៀតសោត នឹងចេញជាផ្លូវការនៅថ្ងៃទី១៣ ខែមីនា ខាងមុខនេះ នៅវេលាម៉ោង ៦ល្ងាចនៅប្រទេសកូរ៉េ ត្រូវនឹងម៉ោង៤ល្ងាច នៅប្រទេសកម្ពុជា៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Park Bom
បទថ្មីរបស់ Park Bom
បទថ្មីរបស់ Park Bom
បទថ្មីរបស់ Park Bom
Park Bom យំដាក់ VLIVE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]