ភ្នំពេញ៖ បន្ទាប់ពីទទួលបាននូវការគាំទ្រជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី ដែលបានដំណើរការអស់រយៈពេលបីអាទិត្យ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នាថ្ងៃនេះ បានរៀបចំជាការសំណេះសំណាលជាមួយអតិថិជន ដែលឈ្នះរង្វាន់ពីកម្មវិធី «វីងឈ្នះឥតល្ហែ» នៅការិយាល័យកណ្តាលរបស់ខ្លួន។

កម្មវិធីសំណេះសំណាលជាមួយអតិថិជននេះ មានការចូលរួមពីអតិថិជនមួយចំនួនដែលបានឈ្នះរង្វាន់ ក៏ដូចជាពិធីករនៃស្ថានីយ៍វិទ្យុ ដែលបានសហការជាមួយធនាគារក្នុងការផ្សាយផ្ទាល់នូវកម្មវិធី «វីងឈ្នះឥតល្ហែ» នេះ។ អតិថិជនដែលចូលរួមក្នុងពីធិសំណេះសំណាលនេះ ស្ថិតនៅក្នុងចំណោមអតិថិជន ក៏ដូចជាភ្នាក់ងារវីងទាំង ៣០០ នាក់ ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀល ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោក ស្រ៊ុន ឈាងស្រេង នាយកគ្រប់គ្រងពាណិជ្ជកម្មអតិថិជននៃធនាគារឯកទេស វីង បានលើកឡើងថា កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ត្រូវបានបង្កើតឡើង ដើម្បីអបអរសាទរគម្រប់ខួប ១០ ឆ្នាំ ដែលធនាគារឯកទេស វីង បានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើការថ្លែងអំណរគុណដល់អតិថិជនវីងទាំងអស់ ដែលតែងតែគាំទ្រនូវផលិតផល និងសេវាកម្មរបស់ធនាគារឯកទេសវីង។

លោក ស្រ៊ុន ឈាងស្រេង មានប្រសាសន៍បន្តថា៖

«បន្ថែមលើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលទៅកាន់គណនីវីងរបស់ពួកគាត់ កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ក៏មានបំណងបង្កើតជាវេទិកា ដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មរបស់វីងផងដែរ។ សម្រាប់ជំហានបន្ទាប់ យើងក៏មានគម្រោងធ្វើឲ្យកម្មវិទ្យុនេះ ក្លាយជាវេទិកាសម្រាប់ផ្តល់ជាចំណេះដឹងពាក់ព័ន្ធនឹងសេវាកម្មហិរញ្ញវត្ថុ តាមរយៈកិច្ចពិភាក្សាជាមួយអ្នកជំនាញនៃធនាគារឯកទេសវីងផងដែរ»។
វីង ជួបសំណេះសំណាលជាមួយអតិថិជន

លោក ឡា គឹមសើ អតិថិជនម្នាក់ក្នុងចំណោម ៤ នាក់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលមែនទែន ពេលដែលពិធីវិទ្យុធ្វើការហៅទូរស័ព្ទមកកាន់គាត់ ដើម្បីផ្តល់ជារង្វាន់ទឹកប្រាក់ ១០ ម៉ឺនរៀលនេះ។

លោក ឡា គឹមសើ បានប្រាប់ឲ្យដឹងថា៖

«ពេលដែលខ្ញុំកំពុងប្រកបរបររត់រ៉ឺម៉កកង់បី ស្រាប់តែមានពិធីករវិទ្យុហៅទូរស័ព្ទមកខ្ញុំ និងប្រាប់ថាខ្ញុំបានឈ្នះរង្វាន់ពីធនាគារ វីង។ ពេលនោះក្នុងចិត្តខ្ញុំដូចជារីករាយផង តែក៏មានការងឿងឆ្ងល់ដែរថា ហេតុអ្វីបានជាខ្ញុំឈ្នះរង្វាន់? បន្ទាប់ពីពិធីករវិទ្យុពន្យល់ និងបានធ្វើការផ្ទេរប្រាក់ ១០ ម៉ឺនរៀលចូលទៅក្នុងគណនី វីង ខ្ញុំមានអារម្មណ៍រំភើបមែនទែន និងបានប្រាប់ព័ត៌មាននេះទៅកាន់មិត្តភក្តិ និងបងប្អូនសាច់ញាតិខ្ញុំឲ្យគាត់បានដឹងផងដែរ»។
វីង ជួបសំណេះសំណាលជាមួយអតិថិជន

តាមរយៈកម្មវិធីវិទ្យុចំនួន ៥ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» ដែលមានរយៈពេល ១ ម៉ោងនេះ នឹងផ្តល់នូវព័ត៌មានស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។ អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនវីងចំនួន ៥ នាក់ និងផ្តល់ភាពភ្ញាក់ផ្អើលដល់ពួកគាត់ដោយផ្ទេរប្រាក់ចំនួន ១០ ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។ រង្វាន់សរុប ដែលវីងនឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប ៥០០ លានរៀល។

រាល់អតិថិជនវីងទាំងអស់ (រួមបញ្ចូលទាំងភ្នាក់ងារវីង) សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬនៅតាមភ្នាក់ងារវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥ នាក់ (៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗទៅកាន់គណនីវីងរបស់ពួកគាត់។

កម្មវិធីវិទ្យុ «វីងឈ្នះឥតល្ហែ» នឹងចាក់ផ្សាយពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅស្ថានីយ៍វិទ្យុចំនួន ៥ រួមមានវិទ្យុ វាយោ ១០៥.៥ នៅវេលាម៉ោង ៧ ព្រឹក វិទ្យុ ១០២ នៅវេលាម៉ោង ៩ ព្រឹក វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង ១២ ថ្ងៃត្រង់វិទ្យុស្ត្រី នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០៣.៥ នៅវេលាម៉ោង ១ រសៀល និងវិទ្យុហង្សមាស ១០៤.៥ នៅម៉ោង ៥ ល្ងាច។ អតិថិជនវីងក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួននឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង។ លើសពីនេះទៀត វានឹងមានការសាកល្បងជាច្រើនទាក់ទងនឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុកសម្រាប់អតិថិជន ដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ៕

វីង ជួបសំណេះសំណាលជាមួយអតិថិជន
វីង ជួបសំណេះសំណាលជាមួយអតិថិជន
វីង ជួបសំណេះសំណាលជាមួយអតិថិជន
វីង ជួបសំណេះសំណាលជាមួយអតិថិជន

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីវិទ្យុនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬចូលទៅកាន់គេហទំព័រ៖ https://bit.ly/2RVW2HB 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]