ភ្នំពេញ៖ ក្រោយស្ងាត់បាត់មុខពីពិភពសិល្បៈ អស់មួយរយៈពេលធំ ទីបំផុតអតីតតារាចម្រៀងប្រុសចាស់វស្សា លោក គង់ សុធារិទ្ធ ដែលមហាជនជាច្រើនស្គាល់ថា លោកគឺជាដៃចម្រៀងដ៏សក្តិសមបំផុត របស់តារាចម្រៀង អ្នកនាង កែវ ច័ន្ទសម្ផស្ស បានវិលត្រលប់មកចូលប្រឡូកសិល្បៈចម្រៀងជាថ្មីម្តងទៀត ក្រោមទ្រនំផលិតកម្ម BN ដែលមានបទចម្រៀងថ្មីចំណងជើងថា «ពេលណាទើបចាំ»

តួយ៉ាង ការវិលត្រលប់មកវិញជាមួយនឹងបទថ្មីរបស់លោក គង់ សុធារិទ្ធ នេះ បានទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តទស្សនិកជនយ៉ាងច្រើន ដោយសារតែអត្ថន័យបទចម្រៀង «ពេលណាទើបចាំ» មួយបទនេះ បានចាក់ចោតចិត្តអ្នកស្តាប់ ដោយបានរៀបរាប់ពីរឿងរ៉ាវស្នេហាបែកបាក់ទាំងបង្ខំចិត្ត ទាំងដែលបេះដូងនៅស្រលាញ់មិនអាចបំភ្លេចបាន។

ជាការពិតណាស់ អត្ថន័យបទចម្រៀងបូករួមនឹងសំឡេងក្រអួនក្រអៅ ពោរពេញទៅដោយទឹកដមរបស់តារាចម្រៀងប្រុសរូបនេះទៀតសោត ក៏បានធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែពីរោះ និងលន្លង់លន្លោចគួរឲ្យចង់ស្តាប់ហើយស្តាប់ទៀតតែម្តង។

គួរឲ្យដឹងផងដែរថា កាលដែលតារាចម្រៀងប្រុសធ្លាប់មានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន លោក គង់ សុធារិទ្ធ បានបាត់មុខបាត់មាត់មួយរយៈពេលធំពីវិថីសិល្បៈ ត្រូវបានគេដឹងថា ក៏ព្រោះតែលោក មានភាពមមាញឹកខ្លាំងជាមួយនឹងការងារដែលលោកមានមុខនាទី ជាមន្ត្រីរាជការក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ពេលនេះលោកក៏បានវិលត្រលប់ មកបំពេរអារម្មណ៍ប្រិយមិត្តទស្សនិកជនជាថ្មី តាមរយៈបទចម្រៀងថ្មីៗពីរោះៗរបស់លោកផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖ 

តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
គង់ សុធារិទ្ធ និង កែវ ច័ន្ទសម្ផស្ស
គង់ សុធារិទ្ធ និង កែវ ច័ន្ទសម្ផស្ស
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
គង់ សុធារិទ្ធ និង កែវ ច័ន្ទសម្ផស្ស
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ
តារាចម្រៀងប្រុសលោក គង់ សុធារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]