បរទេស៖ តារាម៉ូដែលល្បីឈ្មោះ Kylie Jenner ជាតារាមួយរូបដែលទទួលបានភាពជោគជ័យខ្លាំងទាំងក្នុងវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួន។

ជាក់ស្តែងថ្មីៗនេះវេបសាយ Forbes បានឲ្យដឹងថា តារាស្រីវ័យ២១ឆ្នាំរូបនេះ បានក្លាយជាមហាសេដ្ឋីដែលបានបង្កើតមុខជំនួញដោយខ្លួនឯង និងមានអាយុក្មេងជាងគេនៅលើពិភពលោក បន្ទាប់ពីស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ដែលលោកចាប់ផ្តើមរកប្រាក់ចំណូលបានច្រើន និងក្លាយជាមហាសេដ្ឋីនៅក្នុងវ័យ២៣ឆ្នាំ។

គួររំលឹកផងដែរថា Kylie ចាប់ផ្តើមជាមួយជំនួញគ្រឿងសម្អាងដែលមានឈ្មោះថា «Kylie Cosmetics» កាលពីឆ្នាំ២០១៥ និងទទួលបានការគាំទ្រស្ទើរតែជុំវិញពិភពលោក។ លើសពីនេះគេថែមទាំងសន្និដ្ឋានថា  Kylie រកបានប្រាក់ចំណូលរហូតដល់ ៩០០លានដុល្លារពីជំនួញគ្រឿងសម្អាងមួយនេះ ហើយនៅក្នុងឆ្នាំ២០១៨នាងបានជាប់ចំណាត់ថ្នាក់លេខ២៧ ជាស្ត្រីអាមេរិកដែលមាន និងសាងទ្រព្យសម្បត្តិដោយខ្លួនឯង៕

ទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]