កូរ៉េខាងត្បូង ៖ ក្រុមចម្រៀងប្រុស TXT ដែលជាសមាជិកថ្មី នៅក្នុងផលិតកម្ម Bighit ថ្មីៗនេះបានបំបែកកំណត់ត្រា នៅក្នុងប្រវត្តិសាស្រ្តរបស់ Kpop ដោយសារតែ វីដេអូចម្រៀងដំបូងរបស់ពួកគេ មានអ្នកចូលមើលរហូតដល់ទៅ ១៤,៤៩៣,៣៧៨ ដង ក្នុងរយៈពេល ២៤ម៉ោង ដែលនេះគឺជាចំនួនដ៏ច្រើនបំផុត សម្រាប់វីដេអូចម្រៀងដំបូង របស់តារាថ្មី នៅក្នុងវិស័យ Kpop។

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀងដំបូងរបស់ TXT ដែលមានចំណងជើងថា Crown នេះ គឺស្ថិតក្នុងអាល់ប៊ុម The Dream Chapter: STAR បានចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅថ្មីៗនេះ។

មិនត្រឹមតែមានអ្នកចូលមើលច្រើនប៉ុណ្ណោះទេ អាល់ប៊ុមដំបូងរបស់ពួកគេនេះ ថែមទាំងបានជាប់លេខ១ នៅលើតារាង iTunes រហូតដល់ទៅ ៤៤ ប្រទេសជុំវិញពិភពលោកទៀតផង៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT
រូបភាព TXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]