ម៉ាឡេស៊ី៖ ថ្មីៗនេះបុរសចំណាស់ម្នាក់ សព្វថ្ងៃមានអាយុ៥៨ឆ្នាំ មានមុខរបរជាជាងឈើ រស់នៅក្នុងរដ្ឋ Perek ស្ថិតក្នុងប្រទេសម៉ាឡេស៊ី បានបង្កហិង្សាក្នុងគ្រួសារ វាយកូនស្រីបង្កើតដោយញញួរ ព្រោះតែនាងមិនអាចមានសមត្ថភាពរកការងារធ្វើបាន ក្រោយបញ្ចប់ការសិក្សា។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មានម៉ាឡេស៊ី ចេញផ្សាយក្នុងថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩។ 

ក្នុងហេតុការណ៍នេះ គេជឿថាបុរសចំណាស់ជនជាតិម៉ាឡេស៊ីខាងលើប្រហែលជាមានភាពអស់សង្ឃឹមនឹងកូនស្រីគាត់ខ្លាំងពេក ដោយសារនាងមិនអាចមានសមត្ថភាពរកការងារធ្វើបានដូចយុវជនដទៃ ក្រោយបញ្ចប់ការសិក្សាដូចគេឯងដែរ។

យោងតាមការអះអាងរបស់សមត្ថកិច្ចក្នុងឃុំ Kerian បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើងចន្លោះម៉ោង៥:៣០ ទៅ ៦:៣០ ល្ងាច កាលពីថ្ងៃទី៤ខែមីនាសប្តាហ៍នេះ ស្ថិតនៅផ្ទះរបស់ជនរងគ្រោះផ្ទាល់។

គួរបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុ ស្ត្រីអាយុ២៤ឆ្នាំ ដែលជាជនរងគ្រោះកំពុងតែអានសៀវភៅសុខៗ ស្រាប់តែឪពុករបស់នាងដកញញួរមក ហើយក៏ចាប់ផ្តើមវាយនាងដូចកំរោលជាន់តែម្តង។ បន្ទាប់ពីឃើញកូនស្រីត្រូវរបួសយ៉ាងដំណំបែបនេះ បុរសជាឪពុកក៏បានខ្លោចចិត្ត ហើយក៏ស្ទុះទៅក្បាលបោកក្បាលគាត់នឹងជញ្ជាំងផងដែរ។បន្ទាប់មក គាត់បានវាយបំបាក់កដៃខាងឆ្វេងរបស់គាត់ ហើយក្បាលគាត់ក៏បានបែករយះអស់ប្រាំថ្នេរឯណោះ។

ឥឡូវនេះ ដោយសារតែជនរងគ្រោះរងរបួសធ្ងន់ធ្ងរខ្លាំងពេក អីចឹងហើយនាងត្រូវបានគេបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Taiping ហើយ។ ចំណែកឯបុរសជាឪពុកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅឃុំជាបណ្តោះអាសន្នរងចាំការកាត់ក្តីតាមផ្លូវច្បាប់៕  

ស្ត្រីជាជនរងគ្រោះ
ស្ត្រីជាជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]