កូរ៉េខាងត្បូង ៖ គ្រាន់តែលឺដំណឹងថា Park Bom នឹងត្រលប់មកកាន់ឆាកតន្រ្តីសារជាថ្មី មានក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញក្ដីរំភើប និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអតីតសមាជិកក្រុម 2NE1 ម្នាក់នេះ។

ក្នុងនោះដែរ កាលពីថ្ងៃទី ៥ ខែមីនា ម្សិលមិញនេះ Park Bom ក៏បានបង្ហោះរូបភាពដំបូង សម្រាប់អាល់ប៊ុមថ្មីរបស់នាង ហើយភ្ជាប់ជាមួយនឹងសារខ្លីៗ តែបង្កប់អត្ថន័យជ្រៅ នៅក្នុងបណ្ដាញ Instagram ផងដែរ។

Park Bom បានសរសេរថា ៖ «នៅទីបំផុត អាល់ប៊ុមទោលរបស់ខ្ញុំ បានលេចចេញជារូបរាងហើយ ... ខ្ញុំស្ទើរតែមិនចង់ជឿថា វាអាចទៅរួច»។ នេះបញ្ជាក់ឲ្យឃើញថា មិនមែន មានតែអ្នកគាំទ្រប៉ុណ្ណោះទេ ដែលរំភើប សូម្បីតែខ្លួននាងផ្ទាល់ ក៏រំភើបមិនចាញ់គ្នាប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា បទថ្មីដែលមានចំណងជើងថា Spring ជាបទចម្រៀង ក្នុងអាល់ប៊ុមទោលលើកទី២ របស់នាង បន្ទាប់ពីការចេញផ្សាយ លើកដំបូងកាលពី ៨ឆ្នាំមុន។ សម្រាប់ការវិលត្រលប់មកវិញជាផ្លូវការរបស់នាង គឺនៅថ្ងៃទី ១៣ ខែមីនា ខាងមុខនេះហើយ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Park Bom បានបង្ហោះ
រូបភាព Park Bom
រូបភាព Park Bom
រូបភាព Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]