អាល្លឺម៉ង់៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទម្លាក់ក្រុមកំពូលតារាង Borussia Dortmund និងឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ UCL ជាលើកដំបូង ចាប់តាំងពីខកខានទៅកាន់វគ្គនេះ តាំងពីឆ្នាំ ២០១១មក។

ការប្រកួតរវាង Dortmund និង Spur

Spurs ហាក់ដូចជាមានប្រៀបជាង Dortmund ដោយបាននាំមុខមុនកាលពីជើងទី ១ លទ្ធផល ៣-០ រួចជាស្រេច ក្នុងទឹកដី Wembly Stadium របស់អង់គ្លេស។ ប៉ុន្តែ Spur ក៏នៅតែមានភារកិច្ចធំដដែល ដោយត្រូវតតាំងជើងទី២ ទល់នឹងក្រុមខ្លាំង Borussia Dortmund នាទឹកដីអាល្លឺម៉ង់ អមដោយសម្ពាធនៃអ្នកគាំទ្រដ៏សម្បើមរបស់ Dortmund។ 

ទោះបីជាបែបណាក្តី Spur នៅតែអាចធ្វើបានយ៉ាងល្អ ដោយគ្រាប់បាល់មួយគ្រាប់របស់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅនាទីទី ៤៨ ដែលជាការបញ្ជូនយ៉ាងល្អដោយកីឡាករ Moussa Sissoko។ គ្រាប់បាល់មួយគ្រាប់នេះ សមល្មមនឹងនាំ Spur ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយលទ្ធផលសរុបទាំង២ជើង (៤-០)។

ការប្រកួតរវាង Dortmund និង Spur
ការប្រកួតរវាង Dortmund និង Spur

គួរបញ្ជាក់ថា Spur បានក្លាយជាក្រុម២ដំបូងគេ ដែលបានឡើងទៅចាំនៅវគ្គ ៨ក្រុមចុងក្រោយជាមួយ Ajax ដែលបានទម្លាក់ Real Madrid កាលពីយប់មិញដូចគ្នា។ ដោយឡែកការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League នឹងត្រូវធ្វើឡើងនាថ្ងៃសុក្រ ទី១៥ ខែមីនានេះតែម្តង៕

សូមទស្សនាវីដដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Dortmund និង Spur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]