អេស្ប៉ាញ៖ ក្រុមហូឡង់ Ajax បានផ្តួលក្រុមម្ចាស់ជើងឯក UCL ១៣ សម័យកាល Real Madrid ដើម្បីឈានទៅវគ្គ ៨ ក្រុមចុងក្រោយជាបន្ត ក្រោយពីខកខានឈានមកដល់វគ្គនេះជាង ២០ឆ្នាំ។ ក្រោយពីត្រូវបានក្រុម Real Madrid នាំមុខមុនកាលពីជើងទី១ ក្នុងលទ្ធផល ២-១ Ajax ហាក់ស្រែកឃ្លានជ័យជម្នះយ៉ាងខ្លាំង នៅជើងទី២ នាទឹកដី Santiago Bernabeu។

ការប្រកួតរវាង Real Madrid និង Ajax
ការប្រកួតរវាង Real Madrid និង Ajax

Ajax ហាក់ធ្វើបានល្អមែនទែននៅក្នុងការប្រកួតនេះ ដោយអាចបំប៉ោងសំណាញ់ទី Real Madrid បាន ២គ្រាប់ ត្រឹមតែ ១៨នាទីដំបូងប៉ុណ្ណោះ។ គ្រាប់បាល់ទាំង ២នេះ ធ្វើបានសម្រេចដោយកីឡាករ Hakim Ziyech និង David Neres។ ចូលមកដល់វគ្គទី ២ Ajax បានបន្តនាំមុខ Real Madrid បន្ថែមទៀតដោយគ្រាប់បាល់របស់កីឡាករ Dusan Tadic នៅនាទីទី ៦២។ Real Madrid ក៏មានឱកាសតាមពីក្រោយវិញដែរដោយគ្រាប់បាល់របស់ Marco Asensio នៅនាទីទី៧០ ប៉ុន្តែត្រឹមតែ ២នាទីក្រោយមក ខ្សែបម្រើ Lasse Schone បានស៊ុតគ្រាប់ទី៤ បញ្ចប់ក្តីសង្ឃឹមរបស់ Real Madrid ក្នុងការឈានទៅវគ្គបន្តតែម្តង។ ក្រោយបញ្ចប់ការប្រកួតជាផ្លូវការ Real Madrid ចាញ់ Ajax ១-៥ ដោយសរុបលទ្ធផលទាំងពីរជើង (៥-៣) ធ្វើឱ្យ Real Madrid ធ្លាក់ពី UCL ត្រឹមវគ្គ ១៦ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ការប្រកួតរវាង Real Madrid និង Ajax
ការប្រកួតរវាង Real Madrid និង Ajax

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]