ថៃ៖ ទំនាក់ទំនងស្នេហាដែលធ្លាប់តែផ្អែមល្ហែម រវាងគូស្នេហ៍តារា កញ្ញា Yingying និងលោក Yuttana Puangklang បានឈានដំណាក់កាលមួយ ដែលត្រូវចែកផ្លូវគ្នា ខណៈតារាស្រីរូបនេះ បានប្រាប់ថាដោយសារតែមិត្តប្រុសបានក្បត់ចិត្តនាង។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ខាងពីថ្ងៃម្សិលមិញនេះ តារាស្រីកញ្ញា Yingying បានរៀបរាប់ទាំងទឹកភ្នែកថា ស្នេហាដែលខំសាងមកជាច្រើនឆ្នាំរបស់នាង ត្រូវបានបញ្ចប់ហើយ និងជាពិសេសនោះវាបានបញ្ចប់ដោយការសោកស្ដាយជាខ្លាំង ព្រោះថាបុរសដែលនាងធ្លាប់តែស្រលាញ់ និងយល់ពីនាងបំផុត បានក្បត់ចិត្ត លួចទៅទាក់ទងនឹងនារីដទៃ ដោយនេះជារឿងមួយ សម្រាប់រូបនាងមិនអាចទទួលយកបាន។

ជាមួយគ្នានោះដែរ សម្រាប់ជនទី៣ ដែលចូលមកបំបែកបំបាក់ស្នេហារបស់កញ្ញា Yingying ក៏ត្រូវបានតារាស្រីរូបនេះ សុំមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែបញ្ជាក់ប្រាប់ថាជាតារាស្រីម្នាក់ នៅក្នុងរង្វង់សិល្បៈនេះផងដែរ៕ 

Yingying
Yingying
Yingying
Yingying និងអតីតមិត្តប្រុស
Yingying និងអតីតមិត្តប្រុស
Yingying និងអតីតមិត្តប្រុស
Yingying និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]