អង់គ្លេស៖ បើទោះបីជាអស់ឱកាសក្នុងការប្រជែងជើងឯកក៏ពិតមែន ប៉ុន្តែ Chelsea នៅតែមានឱកាសក្នុងការបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top4 និងបង្ហាញខ្លួននៅ Champions League នារដូវកាលក្រោយបាន។ បច្ចុប្បន្ននេះ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ៦ នៅតារាង Premier League ប៉ុន្តែមានគម្លាតតែ ២ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Manchester United។

ដោយឡែកសម្រាប់កីឡាករ Eden Hazard យល់ថា នេះជារឿងពិបាកមួយសម្រាប់ Chelsea ក្នុងការប្រជែង Top4 ប៉ុន្តែគេបាននិយាយថាក្រុមទាំងមូលនឹងព្យាយាមរហូតដល់ទីបញ្ចប់។ 

កីឡាករ Eden Hazard
កីឡាករ Eden Hazard និងកីឡាករ Seri

Chelsea នៅសល់មួយប្រកួតទៀតក្នុងដៃ ដោយត្រូវប៉ះជាមួយ Brighton មួយប្រកួតទៀត ហើយបើឈ្នះ Chelsea នឹងវិលមកកាន់ចំណាត់ថ្នាក់លេខ៤ វិញ ដោយនៅលើ Man UTD ១ពិន្ទុ។ Hazard បាននិយាយទៅកាន់ Goal ថា៖ “ក្រុមពួកយើងបានពិភាក្សាគ្នាច្រើន ក្រោយជំនួបស្មើគ្នារវាង Arsenal និង Spur។ ការប្រជែងសម្រាប់តំបន់ Top4 ពិតជាតានតឹងប្រៀបដូចជាសង្គ្រាមមួយដែរ។ ទោះបីជាបែបណាក៏ដោយ ពួកយើងនៅសល់ ១១ប្រកួតទៀតមុនបញ្ចប់រដូវកាល ដែលពួកយើងនឹងព្យាយាមសន្សំពិន្ទុឱ្យបានច្រើនតាមដែលអាចធ្វើបាន”។

Chelsea ត្រូវមានភារកិច្ចជាបន្តទៀត ដោយត្រូវប៉ះក្រុម Dynamo Kyiv នៅពានរង្វាន់ Europa League មុននឹងត្រូវប៉ះក្រុម Wolverhampton នៅក្របខណ្ឌ Premier League៕ 

ក្រុមកីឡាកររបស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]