កូរ៉េខាងត្បូង ៖ មិនយូរប៉ុន្មាន ទង្វើដ៏សប្បុរសមួយ ត្រូវបានបង្ហាញឡើង ធ្វើឲ្យមនុស្សជាច្រើនបានដឹង ហើយរំភើបចំពោះវា។ ជាការពិតណាស់ ថ្មីៗនេះ អ្នកគាំទ្ររបស់ V តារាចម្រៀងប្រុសវ័យក្មេង សមាជិកក្រុម BTS ត្រូវបានរកឃើញថា បានបង្កើតយុទ្ធនាការមួយ ដើម្បីប្រមូលប្រាក់បរិច្ចាគពីក្រុមអ្នកគាំទ្រ ទៅកាន់មូលនិធិកុមារពិការភ្នែករបស់កូរ៉េ ដើម្បីអបអរបទចម្រៀងរបស់ V ដែលមានចំណងជើងថា Scenery ទទួលបានការចូលមើលរហូតដល់ ១០០លានដង ក្នុងរយៈពេល ១៥ថ្ងៃ។

ក្នុងនោះដែរ ចំនួនទឹកប្រាក់ ដែលពួកគេបរិច្ចាគទៅមូលនិធិ មានចំនួន ១២លាន ៣សែនវ៉ុន (ប្រហែលជា ១០,៩២១ ដុល្លារ) ដែលចំនួនតួលេខនេះ គឺតំណាងឲ្យថ្ងៃកំណើតរបស់ V តែម្ដង (ថ្ងៃទី ៣០ ខែធ្នូ)។

ក្រុមការងារនៅក្នុងមូលនិធិ បានសម្តែងនូវការដឹងគុណ ចំពោះអំពីសប្បុរសទាំងនេះ ដោយនិយាយថា វានឹងក្លាយជាអំណោយដ៏អស្ចារ្យ សម្រាប់កុមារ ដែលអាចធ្វើឲ្យពួកគេ មានឱកាសទទួលបាន ការវះកាត់កែវភ្នែក ហើយមើលឃើញពិភពលោកដ៏ស្រស់ស្អាត។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាអំណោយសប្បុរសទី១ ដែលក្រុមអ្នកគាំទ្រ BTS បានធ្វើឡើងដោយសម្ងាត់ ក្រោមឈ្មោះរបស់សមាជិកក្រុមឡើយ។ ជាក់ស្ដែង ពួកគេតែងតែធ្វើទង្វើទាំងនេះ នៅក្នុងឱកាសពិសេសនានា ដើម្បីចែករំលែកក្ដីស្រលាញ់ និងក្ដីសង្ឃឹមដល់កុមារក្រីក្រ ក៏ដូចជាអ្នកដែលត្រូវការជំនួយទាំងឡាយ ដូចជាអ្វីដែល BTS តែងតែធ្វើកន្លងមកយ៉ាងដូច្នោះដែរ៕ 

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]