សៀមរាប៖ ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំនេះ អ្នកសៀមរាប ជាពិសេសនារីៗ ដឹងតែពេញចិត្តហ្មង ដោយសារមជ្ឈមណ្ឌលកម្សាន្ត ហេរីថេក វ៉ក សហការជាមួយ ផាយ ផេ បានរៀបចំពិព័រណ៍សម្រស់នារី ២០១៩ ដែលបានបានពាំនាំនូវកម្មវិធីពិសេសៗជាច្រើន។ ពិព័រណ៍សម្រស់នារី ២០១៩ នឹងមានការដាក់លក់ និងបង្ហាញផលិតផលថែរក្សាសម្រស់ និងគឿងសម្អាង ដែលមានម៉ាកល្បីៗទាំងក្នុង និងក្រៅប្រទេសជាមួយនឹងប្រូម៉ូសិនកប់សេ៊រី គឺការបញ្ចុះតម្លៃរហូតដល់ ៧០% ក៏ដូចជាការបន្ថែមនូវកាដូផ្សេងៗទៀតផងដែរ ពីប្រេនល្បីៗទាំងនេះដូចជា 3CEYES THE FACE SHOP Chi V Momo by Sreymom និង NATURAL REPUBLIC។ 

ពិព័រណ៍សម្រស់នារី ២០១៩ នៅហេរីថេក វ៉ក

លើសពីនេះ អ្នកចូលរួមក៏នឹងអាចទទួលយកនូវចំណេះដឹងថ្មីៗ ពីការថែរក្សាសម្រស់ ក៏ដូចជាតិចនិកក្នុងការផាត់មុខពីអ្នកឯកទេសផងដែរ។ ការដាក់បង្ហាញនេះនឹងចាប់ផ្តើមឡើងពីថ្ងៃទី ៧-៩ ខែ មីនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ ម៉ោង ១០ យប់ នៅទីធ្លាសាធារណៈជាន់ B1 ក្នុងមជ្ឈមណ្ឌលកម្សាន្ត ហេរីថេក វ៉ក។ 

ការបញ្ចុះតម្លៃពិសេស៧០%
ប្រូម៉ូសិនពី 3CEYES
ផលិតផលពី NATURAL REPUBLIC
ប្រូម៉ូសិនពីម៉ូម៉ូ

ដោយឡែកក្នុងថ្ងៃនីមួយៗ នឹងមាននូវកម្មវិធីពិសេសៗដូចជា៖ 
- ថ្ងៃទី ៧ និង ៩ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាច៖ ការសម្តែង Zumba ដែលអ្នកទស្សនាអាចចូលរួមបាន ដើម្បីទទួលបាននូវកាដូផ្សេងៗ
- ថ្ងៃទី ៨ ចាប់ពីម៉ោង ៦:០០ នាទីល្ងាច៖ ការសម្តែងពិសេសពីតារាចម្រៀង Original Song កញ្ញា Nikki Nikki ការបង្ហាញម៉ូតសំលៀកបំពាក់ដោយ Muoy Chorm Fashion ការបង្ហាញអំពីរបៀបផាត់មុខដោយអ្នកជំនាញ ក៏ដូចជាទស្សនីយភាពពិសេសផ្សេងទៀត។

សកម្មភាពរំា Zumba
ការបង្ហាញម៉ូតសំលៀកបំពាក់ដោយ Muoy Chorm Fashion
ផាយផេ

អ៊ីចឹងកុំខកខានណា ឱកាសល្អបានទាំងទិញទំនិញក្នុងតម្លៃពិសេស បានទាំងជួបអាយដល ហើយងាយស្រួលទៀត ព្រោះនៅហេរីថេក វ៉ក ចង់ទទួលទានអាហារក៏មាន ញ៉ាំកាហ្វេក៏មាន ទិញទំនិញក៏មាន មើកកុនក៏បាន បើមិនចឹងទេគ្រាន់តែមកលេងធម្មតាក៏គ្មានបញ្ហា! ជួបគ្នាថ្ងៃទី 7 ដល់ទី 9 ខែ មីនា ឆ្នាំ 2019 ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់។ មជ្ឈមណ្ឌលកម្សាន្ត ហេរីថេក វ៉ក មានទីតាំងចំកណ្ដាលក្រុងសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ ៦ ចំងាយប្រមាណ ១០០ ម៉ែត្រពីព្រះរាជដំណាក់។ 

សម្រាប់ពត៌មានផ្សេងៗ សូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ (855) 96 384 3334 ឬចូលទៅកាន់ទំព័រ Facebook និង Instagram ផ្លូវការរបស់ ហេរីថេក វ៉ក៕

មជ្ឈមណ្ឌលកម្សាន្ត ហេរីថេក វ៉ក
មជ្ឈមណ្ឌលកម្សាន្ត ហេរីថេក វ៉ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]