ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវជនពុំស្គាល់មុខចាប់អារ.កប៉ងធ្វើអ្វីមួយ តែមិនបានសម្រេច ដោយសារក្មេងស្រីស្រែកឱ្យគេជួយ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺថ្ងៃទី៥ មីនា នេះ ស្ថិតក្នុងភូមិច្រកសង្កែឃុំស្វាយជុកស្រុកសាមគ្គីមានជ័យ ខណៈដែលម្ដាយក្មេងស្រីរងគ្រោះចេញទៅធ្វើការនៅរោងចក្របាត់ ។
បើតាមអធិការនគរបាលស្រុកសាមគ្គីមានជ័យ លោក ដួង ហុង ដែលបានចុះពិនិត្យក្មេងស្រីរងគ្រោះ បានមានដឹងព័ត៌មាបឋមថា ក្មេងស្រីមានឈ្មោះ វ៉ាន់ ស្រីនីម អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯងទេ ដែលជាទម្លាប់ម្ដាយក្មេងស្រី បានងើបពីយប់ដើម្បីទៅរង់ចាំជិះរថយន្តចេញទៅធ្វើការជាកម្មកររោងចក្រ ទុកកូនអោយដេកនៅផ្ទះតែម្នាក់ឯង ។
លោកបន្តថា នៅព្រឹកថ្ងៃកើតហេតុ ក៏មានជនពុំស្គាល់មុខម្នាក់បានមកចាប់អារ.កនាង មិនក្នុងបំណងអ្វីទេ តែកំពុងស៊ើបអង្កេតហើយ។ ក្នុងនោះ ករណីនេះ មិនដឹងជាគំនុំ ប៉ងរំលោភ ឬជាអំពើប្លន់នោះទេ ប៉ុន្តែពេលធ្វើសកម្មភាព ក្មេងស្រីបានស្រែកឱ្យគេជួយ ទើបជនដៃដល់នោះស្ទុះរត់គេចចេញបាត់ទៅ ។ ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកក្មេងស្រីទៅសង្គ្រោះនៅគ្លិននីកឯកជនមួយនៅក្នុងភូមិភ្លាមៗ។
លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យបានបន្តថា បើតាមការសាកសួរក្មេងស្រីរងគ្រោះថា កាលពីយប់មើលមិនច្បាស់តែសង្ស័យ «បើមិនពូកុក ក៏ពូឈីត ដែរ ព្រោះយប់ងងិតមើលមិនសូវឃើញ» ។ យ៉ាងនេះក្តីលោកបានបញ្ជាក់ថា បានឃាត់ខ្លួនឈ្មោះកុកបានម្នាក់ហើយ មិនទាន់សាកសួរនៅឡើយទេ ចំណែក ឈ្មោះ ឈីត បានរត់គេចខ្លួនបាត់ ។
ទោះប្រភពមិនទាន់ច្បាស់នៅឡើយថា ជនដៃដល់ជានរណាក្តី តែលោកអធិការបានបញ្ជាក់បានរកឃើញ វត្ថុតាង មានស្បែកជើងបន្សល់ទុកនៅកន្លែងកើតហេតុមួយគូ និងខោអាវ មួយកំប្លេ ចោលនៅក្នុងវត្ត ជិតកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះកុក ដែលឃាត់ខ្លួនជាទម្លាប់ មិនដែលឃើញងូតទឹកពីព្រឹកសោះ ម៉េចថ្ងៃកើតហេតុ ងូតទឹកពីព្រឹកម្លេះ ។
ដោយឡែកឈ្មោះ ឈីត ដែលគេចខ្លួន មិនដែលចេញទៅណាសោះ ម៉េចបាត់ខ្លួនទៅដែរ ។ ម្យ៉ាងទៀត ជនសង្ស័យទាំងពីរនាក់សុទ្ឋតែមានសមាសភាពជាប់ពន្ធនាគារដូចគ្នា ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តទៀត ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]