ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩ កាលពីថៃ្ងសៅរ៍ និងថៃ្ងអាទិត្យកន្លងទៅ ពេលនេះបានរកឃើញក្រុមខ្លាំងចំនួន១៨ ដែលនឹងត្រូវធើ្វការប្រកួតជម្រុះជាបន្ដក្នុងវគ្គផ្សាយផ្ទាល់។

ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថៃ្ង ក្នុងទីលាន T-Soccer រាជធានីភ្នំពេញ ក្រុមមកពីបណ្ដាខេត្ដ រាជធានីចំនួន៦៤ក្រុម បានធើ្វការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញជាទីបំផុត ដែលជាលទ្ធផល គឺក្រុមបាល់ទាត់ចំនួន១៨ បានជាប់ និងមានឱកាសទៅលេងនៅវគ្គបន្ដទៀត។

ដោយក្រុមទាំង១៨នោះ រួមមានមានដូចជា៖

-Downtown Sport
-Anachak Baitong FC
-ខែ្មរនគរ FC
-គ្រួសារ ប៉ីចេង
-My friend FC
-PSE
-ឆន្ទះកីឡា
- Dig 88
-យុវជន បងឆើត
-យុវជន គសនបក
-ស្ទឹងមានជ័យភូមិថ្មី
-អាណាចក្រជ្រោយចង្វារ
-Fan Sport FT
-Victory FC
-Home Sport Original
-Ovmal FC
-Young Gun FT
-ភូមិរីករាយ

ការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩
ការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩
ការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គជម្រុះជាបន្ដ នឹងធើ្វឡើងនៅរៀងរាល់ថៃ្ងសៅរ៍ ចាប់ពីថៃ្ងទី១៦ ខែមីនា តទៅ នៅវេលាម៉ោង៨ ដល់ ម៉ោង១០យប់ តាមរយៈកញ្ចក់ទូរទស្សន៍ MYTV៕

ការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩
ការប្រកួតពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]