អង់គ្លេស៖ កីឡាករ Antonio Valancia ត្រៀមគម្រោងដើម្បីចាកចេញពីក្លិប Manchester United នារដូវក្តៅឆ្នាំនេះ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានចំណាយពេលវេលាជាង ១០ឆ្នាំនៅជាមួយក្លិបបិសាចក្រហម ក៏ប៉ុន្តែក្លិបហាក់ដូចជាមិនមានចេតនាណាមួយក្នុងការផ្តល់កិច្ចសន្យាថ្មីសម្រាប់កីឡាកររូបនេះឡើយ បន្ទាប់ពីកិច្ចសន្យាចាស់របស់គេបានផុតកំណត់កាលពីពេលថ្មីៗនេះ។

កីឡាករ Antonio Valancia

អតីតកីឡាកររបស់ Wigan រូបនេះ ក៏បានយល់ព្រមចាកចេញពិក្លិបនារដូវក្តៅនេះរួចរាល់ហើយដែរ ប៉ុន្តែ Valancia នៅតែបង្ហាញអារម្មណ៍ជាមួយបាល់ទាត់ដដែល ដោយរូបលោកនឹងស្វែងរកក្លិបថ្មីណាមួយដើម្បីបន្តអាជីព។ បច្ចុប្បន្ននេះ Valancia កំពុងស្នាក់នៅឯប្រទេសអេក្វាឌ័រ ដើម្បីព្យាបាលរបួសកំភួនជើងរបស់លោក។

កីឡាករ Antonio Valancia

គួរបញ្ជាក់ថាកីឡាករ Antonio Valancia បង្ហាញខ្លួនសម្រាប់ Manchester United បានតែ៩ដងប៉ុណ្ណោះសម្រាប់ Manchester United បូករួមទាំងការបង្ហាញខ្លួនទល់នឹង Newcastle United បានតែម្តងគត់ក្រោយពេលដែលលោក Solskjaer ចូលមកដឹកនាំជំនួសលោក Mourinho។ ក្លិបបិសាចក្រហម Manchester United ហាក់មិនមានបញ្ហាឡើយសម្រាប់កម្លាំងជំនួសកន្លែងរបស់កីឡាករ Valancia ដោយក្លិបនៅមានជម្រើសកីឡាករមួយចំនួនដូចជា Ashley Young ដែលទើបតែបន្តកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយក្លិប រួមទាំងកីឡាករ Diogo Dalot ដែលក្លិបទើបតែទិញពី Porto ក្នុងតម្លៃ ១៩លានផោនកន្លងមក៕

កីឡាករ Ashley Young
កីឡាករ Diogo Dalot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]