ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបបានបង្ហាញបញ្ជីឈ្មោះផ្លូវការរបស់កីឡាករ ត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេស កាលពីរសៀលថ្ងៃទី ០១ ខែមីនានេះតែម្តង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ បញ្ជីឈ្មោះកីឡាករមានសុទ្ធតែជាសមាសភាពក្រុមយុវជនអាយុក្រោម ២២ ដែលទើបតែបញ្ចប់ភារកិច្ច AFF U-22 2019 ទាំងអស់។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិបង់ក្លាដេស នាថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ នេះ នៅឯទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះចាប់ផ្តើមពីវេលាម៉ោង ៦:៣០នាទីល្ងាចតទៅ៕ 

បញ្ជីឈ្មោះកីឡាករ (រូបភាព៖ FFC Cambodia)
បញ្ជីឈ្មោះកីឡាករ (រូបភាព៖ FFC Cambodia)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (រូបភាព៖ FFC Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]