អេស្ប៉ាញ៖ គ្រូបង្វឹកក្រុម Real Madrid ឈុត B លោក Alvaro Benito ត្រូវបានក្លិបសម្រេចបណ្តេញចេញពីតំណែងតែម្តង ក្រោយពេលដែលលោកបានធ្វើការរិះគន់ខ្លាំងៗទៅលើកីឡាករឈុតធំរបស់ Real Madrid ក្រោយប្រកួតចាញ់ Barcelona។

លោក Alvaro Benito

បើទោះបីជាលោក Benito កំពុងតែដឹកនាំក្រុម Real Madrid B ស្ថិតនៅលេខ៣ នៃតារាងលីគលំដាប់ទី៣របស់អេស្ប៉ាញយ៉ាងណាក្តី ក៏ក្លិបបាល់ទាត់ Real Madrid បានសម្រេចបញ្ឈប់ការងាររបស់លោកតែម្តង ដោយសារតែពាក្យសម្តីរិះគន់របស់លោកទៅលើការប្រកួតជាមួយ Barcelona ក្នុងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ Copa Del Rey។

លោក Benito បាននិយាយក្នុងនាមជាអ្នកវិភាគបាល់ទាត់មួយរូបជាមួយ Movistar និង Cadena SER ថា៖ “កីឡាករ Vinicius ហាក់បានបង្ហាញការប្រយុទ្ធដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺកីឡាករដូចជា Casemiro មិនគួរដាក់ឱ្យចូលលេងឡើយសូម្បីតែមួយនាទី ហើយ Toni Kroos ក៏ដូចគ្នា”។

ក្រោយពីក្លិបបានសម្រេចបណ្តេញលោក Benito ចេញ Real Madrid បានតែងតាំងលោក Raul Gonzales ដែលជាអតីតកីឡាករឆ្នើមមួយរូប ឱ្យចូលកាន់តំណែងបន្តជាគ្រូបង្វឹកឈុត B ជំនួសភ្លាមៗតែម្តង៕

លោក Alvaro Benito
លោក Raul Gonzales

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]