កូរ៉េខាងត្បូង៖  កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ នាវាដឹកទំនិញមួយគ្រឿងរបស់រុស្ស៊ី បានបើកតាមបណ្តោយផ្ទៃទឹក ជ្រុលទៅបុកស្ពានឆ្លងសមុទ្រមួយកន្លែងដែលមានឈ្មោះថា Gwangan មានទីតាំងនៅក្នុងទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ ការទង្គិចគ្នានេះបានធ្វើឲ្យខូចទ្រង់ទ្រាយស្ពានបន្តិចបន្តួច ប៉ុន្តែមិនមានអ្នកទទួលរងរបួស ឫ គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩

នាវាដឹកទំនិញដែលមានទម្ងន់ជិត ៦,០០០តោន ឈ្មោះ Seagrand  ធ្វើឲ្យមានការប៉ះទង្គិចកើតឡើង ព្រោះតែកាពីទែនផឹកស្រាស្រវឹង មិនប្រយ័ត្នក៏បានជ្រុលទៅបុកស្ពានឆ្លងសមុទ្រខាងលើតែម្តង។ យោងតាមការបញ្ជាក់របស់ភ្នាក់ងារឆ្មាំសមុទ្រកូរ៉េបានអះអាងថា "កាពីទែនបើកនាវានេះមានកម្រិតជាតិអាល់កុលក្នុងឈាមដល់ទៅ ០,០៨៦ ភាគរយ បន្ទាប់ពីការធ្វើតេស្ត"

គួរបញ្ជាក់ថា ក្នុងថ្ងៃកើតហេតុនាវាដឹកទំនិញ Seagrand  បានចាកចេញពីកំពង់ផែ Busan ឆ្ពោះទៅកាន់កំពង់ផែ Vladivostrok ប្រទេសរុស្ស៊ីហើយ។ ប៉ុន្តែមិនដឹងមូលហេតុអ្វីបានជានាវានេះបែរក្បាលត្រលប់មកជិះក្នុងទិសដៅបញ្ជ្រាស រហូតដល់ជ្រុលទៅបុកស្ពាន Busan បែបនេះទៅវិញ។

បច្ចុប្បន្នរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតលើករណីនេះ ព្រោះពួកគេចង់ដឹងពីមូលហេតុពិតប្រាកដថាហេតុអ្វីបានជានាវា Seagrand នេះបើកត្រលប់មកជិះទិសដៅបញ្ច្រាសដូច្នេះ៕

មានវីដេអូនៅខាងក្រោម៖

ក្រោយការប៉ះទង្គិច
អំឡុងពេលប៉ះទង្គិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]